35 ទ្រង់បង្ហាត់ដៃទូលបង្គំឲ្យជំនាញក្នុងការចំបាំង រហូតដល់ដើមដៃទូលបង្គំ មានកំឡាំងនឹងដំឡើងធ្នូលង្ហិនបាន
36 ទ្រង់បានប្រទានខែល នៃសេចក្តីសង្គ្រោះរបស់ទ្រង់ មកទូលបង្គំ ហើយព្រះហឫទ័យស្រទន់របស់ទ្រង់បានលើកទូលបង្គំឡើងជាធំ
37 ទ្រង់បានធ្វើឲ្យជំហានទូលបង្គំទូលាយចេញទៅ ហើយជើងទូលបង្គំមិនបានរអិលភ្លាត់ឡើយ
38 ទូលបង្គំបានដេញតាមពួកខ្មាំងសត្រូវ ហើយបំផ្លាញគេបង់ ទូលបង្គំក៏មិនបានវិលមកវិញ ទាល់តែគេត្រូវវិនាសអស់រលីង
39 ទូលបង្គំបានធ្វើឲ្យគេវិនាសអស់រលីង បានទាំងចាក់ទំលុះគេ ឲ្យគេក្រោកឡើងវិញមិនរួច គេបានដួលនៅក្រោមជើងទូលបង្គំ
40 ដ្បិតទ្រង់បានក្រវាត់ទូលបង្គំ ដោយកំឡាំងសំរាប់ធ្វើចំបាំង ឯពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ នោះទ្រង់បានបន្ទន់គេ នៅក្រោមទូលបង្គំវិញ
41 ទ្រង់បានធ្វើឲ្យពួកខ្មាំងសត្រូវបែរខ្នងនៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានកាត់ពួកអ្នក ដែលស្អប់ទូលបង្គំចេញ