២ សាំយូអែល 22:39-45 KHOV

39 ទូល‌បង្គំ​បាន​ធ្វើ​ឲ្យ​គេ​វិនាស​អស់​រលីង បាន​ទាំង​ចាក់​ទំលុះ​គេ ឲ្យ​គេ​ក្រោក​ឡើង​វិញ​មិន​រួច គេ​បាន​ដួល​នៅ​ក្រោម​ជើង​ទូល‌បង្គំ

40 ដ្បិត​ទ្រង់​បាន​ក្រវាត់​ទូល‌បង្គំ ដោយ​កំឡាំង​សំរាប់​ធ្វើ​ចំបាំង ឯ​ពួក​អ្នក​ដែល​លើក​គ្នា​ឡើង​ទាស់​នឹង​ទូល‌បង្គំ នោះ​ទ្រង់​បាន​បន្ទន់​គេ នៅ​ក្រោម​ទូល‌បង្គំ​វិញ

41 ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង​នៅ​មុខ​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាត់​ពួក​អ្នក ដែល​ស្អប់​ទូល‌បង្គំ​ចេញ

42 គេ​បាន​មើល​ជុំវិញ តែ​គ្មាន​អ្នក​ណា​មួយ សំរាប់​នឹង​ជួយ​សង្គ្រោះ​គេ​ឡើយ ក៏​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​បាន​ឆ្លើយ​មក​សោះ

43 នោះ​ទូល‌បង្គំ​បាន​វាយ​គេ​ឲ្យ​ខ្ទេច‌ខ្ទី ដូច​ធូលី​ដី​ក៏​បាន​ជាន់​ឈ្លី​គេ ដូច​ជា​ភក់​ក្នុង​ផ្លូវ ហើយ​កំចាត់‌កំចាយ​អស់​ទៅ។

44 ទ្រង់​បាន​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ការ​ទាស់‌ទែង​គ្នា​ក្នុង​ពួក​រាស្ត្រ​ទូល‌បង្គំ ទ្រង់​បាន​រក្សា​ទូល‌បង្គំ​ទុក ឲ្យ​ធ្វើ​ជា​មេ​លើ​អស់​ទាំង​នគរ សាសន៍១​ដែល​ទូល‌បង្គំ​មិន​បាន​ស្គាល់ គេ​នឹង​មក​ចំណុះ​ទូល‌បង្គំ

45 ពួក​សាសន៍​ដទៃ​នឹង​ចុះ​ចូល​ស្តាប់​បង្គាប់​ទូល‌បង្គំ កាល​គេ​ឮ​ពាក្យ​បង្គាប់​ជា​មុន​ដំបូង នោះ​គេ​នឹង​ស្តាប់​តាម​ទូល‌បង្គំ​ភ្លាម