42 គេបានមើលជុំវិញ តែគ្មានអ្នកណាមួយ សំរាប់នឹងជួយសង្គ្រោះគេឡើយ ក៏សង្ឃឹមដល់ព្រះយេហូវ៉ា តែទ្រង់មិនបានឆ្លើយមកសោះ
43 នោះទូលបង្គំបានវាយគេឲ្យខ្ទេចខ្ទី ដូចធូលីដីក៏បានជាន់ឈ្លីគេ ដូចជាភក់ក្នុងផ្លូវ ហើយកំចាត់កំចាយអស់ទៅ។
44 ទ្រង់បានជួយទូលបង្គំឲ្យរួចពីការទាស់ទែងគ្នាក្នុងពួករាស្ត្រទូលបង្គំ ទ្រង់បានរក្សាទូលបង្គំទុក ឲ្យធ្វើជាមេលើអស់ទាំងនគរ សាសន៍១ដែលទូលបង្គំមិនបានស្គាល់ គេនឹងមកចំណុះទូលបង្គំ
45 ពួកសាសន៍ដទៃនឹងចុះចូលស្តាប់បង្គាប់ទូលបង្គំ កាលគេឮពាក្យបង្គាប់ជាមុនដំបូង នោះគេនឹងស្តាប់តាមទូលបង្គំភ្លាម
46 ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅ ហើយនឹងចេញពីទីពួនរបស់គេមកដោយញាប់ញ័រ។
47 ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ សូមក្រាបថ្វាយបង្គំដល់ថ្មដានៃទូលបង្គំ ហើយសូមឲ្យព្រះដ៏ជាថ្មដានៃសេចក្តីសង្គ្រោះទូលបង្គំ បានលើកជាខ្ពស់ឡើង
48 គឺជាព្រះដែលសំរេចសេចក្តីសងសឹកជំនួសទូលបង្គំ ហើយបង្ក្រាបសាសន៍ផ្សេងៗនៅក្រោមអំណាចទូលបង្គំ