២ សាំយូអែល 22:9-15 KHOV

9 មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ទ្រង់ ភ្លើង​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក ក៏​ឆេះ​បន្សុស ហើយ​ផុស​ចេញ​ជា​ព្រាក‌ផ្លេកៗ

10 ទ្រង់​បាន​បន្ទាប​ផ្ទៃ​មេឃ​យាង​ចុះ​មក មាន​ងងឹត​យ៉ាង​ក្រាស់ នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់

11 ទ្រង់​គង់​លើ​ចេរូប៊ីន​ហោះ​មក​ឃើញ​ទ្រង់​គង់​លើ​ស្លាប​នៃ​ខ្យល់

12 ទ្រង់​បាន​យក​សេចក្តី​ងងឹត​ធ្វើ​ជា​ព្រះ‌ពន្លា​បាំង​ជុំវិញ​ទ្រង់ គឺ​ជា​ទឹក​រួប‌រួម​គ្នា ហើយ​នឹង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​មេឃ

13 មាន​ព្រាក‌ផ្លេកៗ​បាន​កាត់​ឡើង ដោយ‌សារ​រស្មី​នៅ​ចំពោះ​ទ្រង់

14 ព្រះ‌យេហូវ៉ា​ទ្រង់​បញ្ចេញ​ជា​ផ្គរ​ពី​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បន្លឺ​ព្រះ‌សូរ‌សៀង

15 ក៏​បាញ់​ព្រួញ​នៃ​ទ្រង់​ទៅ​កំចាត់‌កំចាយ​គេ និង​រន្ទះ​ទៅ​បំបាក់​គេ​ដែរ