២ សាំយូអែល 24:14-20 KHOV

14 ដាវីឌ​មាន​ព្រះ‌បន្ទូល​តប​ថា យើង​មាន​សេចក្តី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​រាល់​គ្នា​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្តី​មេត្តា‌ករុណា​របស់​ទ្រង់​ធំ​ណាស់ សូម​កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​ឡើយ។

15 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​កំណត់​នោះ ហើយ​មាន​មនុស្ស​ស្លាប់​តាំង​តែ​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា អស់​ចំនួន​៧​ម៉ឺន​នាក់

16 តែ​កាល​ទេវតា​លើក​ដៃ​ទៅ ដើម្បី​នឹង​បំផ្លាញ​ក្រុង​យេរូ‌សាឡិម នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល​ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ដែល​កំពុង​តែ​បំផ្លាញ​បណ្តា‌ជន​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណៈ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅណា សាសន៍​យេប៊ូស

17 ឯ​ដាវីឌ កាល​ទ្រង់​ទត​ឃើញ​ទេវតា ដែល​បាន​ប្រហារ​ពួក​ជន នោះ​ក៏​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា មើល ទូល‌បង្គំ​បាន​ធ្វើ​បាប គឺ​ទូល‌បង្គំ​ដែល​ត្រូវ​មាន​ទោស តែ​ឯ​តួ​ចៀម​ទាំង​នេះ តើ​បាន​ធ្វើ​អ្វី សូម​ឲ្យ​ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​ទាស់​នឹង​ទូល‌បង្គំ ហើយ​នឹង​ពួក​វង្ស​បិតា​របស់​ទូល‌បង្គំ​វិញ​ចុះ។

18 នៅ​ថ្ងៃ​នោះ​ឯង កាឌ់​ក៏​ចូល​មក​គាល់​ដាវីឌ ទូល​ថា សូម​ព្រះ‌ករុណា​ឡើង​ទៅ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស​ទៅ

19 ដូច្នេះ ដាវីឌ​ក៏​ឡើង​ទៅ​តាម​ពាក្យ​របស់​កាឌ់ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក

20 ឯ​អ័រ៉ៅណា គាត់​ក្រឡេក​មើល​ទៅ​ឃើញ​ស្តេច និង​ពួក​មហា‌តលិក កំពុង​តែ​មក​ឯ​គាត់ នោះ​គាត់​ក៏​ចេញ​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ស្តេច​ទូល​ថា