២ សាំយូអែល 24:3-9 KHOV

3 យ៉ូអាប់​ទូល​ទាស់​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ បន្ថែម​ពួក​ជន​ឲ្យ​មាន​ចំនួន​១០០​ដង​លើស​ទៅ​ទៀត ហើយ​សូម​ឲ្យ​ព្រះ‌នេត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ បាន​ឃើញ​ផង តែ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ សព្វ​ព្រះ‌ហឫ‌ទ័យ​ក្នុង​ការ​នោះ

4 ប៉ុន្តែ ព្រះ‌បន្ទូល​នៃ​ស្តេច​បាន​ឈ្នះ​យ៉ូអាប់ ហើយ​នឹង​ពួក​មេ‌ទ័ព រួច​យ៉ូអាប់ និង​ពួក​មេ‌ទ័ព ក៏​ចេញ​ពី​ចំពោះ​ស្តេច​ទៅ ដើម្បី​រាប់​ចំនួន​ពួក​សាសន៍​អ៊ីស្រា‌អែល

5 គេ​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ដំឡើង​ត្រសាល​នៅ​ត្រង់​អារ៉ូ‌អ៊ើរ ជា​ខាង​ស្តាំ​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ ខាង​ស្រុក​កាឌ់ ជិត​យ៉ាស៊ើរ

6 រួច​គេ​ទៅ​ដល់​ស្រុក​កាឡាត និង​ស្រុក​ថាស‌ធីម-ហ៊ុតស៊ី ពី​នោះ​ក៏​ទៅ​ដល់​ដាន់-យ្អាន ហើយ​វាង​រហូត​ដល់​ស៊ីដូន

7 គេ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស ហើយ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ហេវី និង​សាសន៍​កាណាន រួច​គេ​បែរ​ទៅ​ខាង​ត្បូង​ស្រុក​យូដា​ត្រង់​បៀរ-សេបា

8 ដូច្នេះ កាល​គេ​បាន​ដើរ​ចុះ​ឡើង​ពេញ​ក្នុង​ស្រុក​ទាំង​អស់​រួច​ហើយ ដល់​ផុត​៩​ខែ​២០​ថ្ងៃ នោះ​គេ​វិល​មក​ដល់​ក្រុង​យេរូ‌សាឡិម​វិញ

9 យ៉ូអាប់​ក៏​ប្រគល់​បញ្ជី​ពួក​ជន​ទាំង‌ឡាយ​ដល់​ស្តេច ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ ដែល​ចេះ​កាន់​ដាវ ក្នុង​ពួក​អ៊ីស្រា‌អែល​ចំនួន​៨​សែន​នាក់ ហើយ​ក្នុង​ពួក​យូដា​មាន​៥​សែន​នាក់។