1 នៅគ្រានោះ រាជវង្សសូល និងរាជវង្សដាវីឌ គេច្បាំងគ្នាអស់កាលជាយូរ តែដាវីឌចេះតែមានកំឡាំងខ្លាំងឡើង ហើយរាជវង្សសូលក៏កាន់តែខ្សោយទៅ។
2 រីឯនៅក្រុងហេប្រុន ដាវីឌបង្កើតបានបុត្រាខ្លះ បុត្រច្បងរបស់ទ្រង់ គឺអាំណូន ដែលកើតនឹងនាងអ័ហ៊ីណោមជាអ្នកស្រុកយេសរាល
3 បុត្របន្ទាប់ គឺគីលាប ដែលកើតនឹងនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ប្រពន្ធរបស់ខ្មោចណាបាល បុត្រទី៣ គឺអាប់សាឡំម ជាបុត្រនាងម្អាកា ដែលជាបុត្រីរបស់តាលម៉ាយ ស្តេចស្រុកកេស៊ូរី
4 បុត្រទី៤ គឺអ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីត បុត្រទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល
5 បុត្រទី៦ គឺយីតរាម ដែលកើតនឹងនាងអេកឡា ភរិយារបស់ដាវីឌ បុត្រទាំងនេះបានកើតឡើងដល់ដាវីឌនៅក្រុងហេប្រុន។