២ សាំយូអែល 3:1-7 KHOV

1 នៅ​គ្រា​នោះ រាជ‌វង្ស​សូល និង​រាជ‌វង្ស​ដាវីឌ គេ​ច្បាំង​គ្នា​អស់​កាល​ជា​យូរ តែ​ដាវីឌ​ចេះ​តែ​មាន​កំឡាំង​ខ្លាំង​ឡើង ហើយ​រាជ‌វង្ស​សូល​ក៏​កាន់​តែ​ខ្សោយ​ទៅ។

2 រីឯ​នៅ​ក្រុង​ហេប្រុន ដាវីឌ​បង្កើត​បាន​បុត្រា​ខ្លះ បុត្រ​ច្បង​របស់​ទ្រង់ គឺ​អាំណូន ដែល​កើត​នឹង​នាង​អ័ហ៊ី‌ណោម​ជា​អ្នក​ស្រុក​យេស‌រាល

3 បុត្រ​បន្ទាប់ គឺ​គីលាប ដែល​កើត​នឹង​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល ប្រពន្ធ​របស់​ខ្មោច​ណាបាល បុត្រ​ទី​៣ គឺ​អាប់‌សា‌ឡំម ជា​បុត្រ​នាង​ម្អាកា ដែល​ជា​បុត្រី​របស់​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី

4 បុត្រ​ទី​៤ គឺ​អ័ដូ‌នីយ៉ា ជា​បុត្រ​របស់​នាង​ហាគីត បុត្រ​ទី​៥ គឺ​សេផាធា ជា​បុត្រ​នាង​អ័ប៊ី‌ថាល

5 បុត្រ​ទី​៦ គឺ​យីតរាម ដែល​កើត​នឹង​នាង​អេកឡា ភរិយា​របស់​ដាវីឌ បុត្រ​ទាំង​នេះ​បាន​កើត​ឡើង​ដល់​ដាវីឌ​នៅ​ក្រុង​ហេប្រុន។

6 នៅ​គ្រា​ដែល​រាជ‌វង្ស​សូល និង​រាជ‌វង្ស​ដាវីឌ​កំពុង​តែ​មាន​ចំបាំង​ដល់​គ្នា នោះ​អ័ប៊ី‌នើរ​ក៏​ចំរើន​កំឡាំង​ខ្លួន​ខាង​ឯ​រាជ‌វង្ស​សូល

7 រីឯ​សូល ទ្រង់​មាន​អ្នក‌ម្នាង​ម្នាក់​ឈ្មោះ​រីសប៉ា ជា​កូន​អ័យ៉ា គ្រា​នោះ អ៊ីស-បូសែត​មាន​ព្រះ‌បន្ទូល​ទៅ​អ័ប៊ី‌នើរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​ទៅ​ឯ​ស្ត្រី​អ្នក‌ម្នាង​របស់​បិតា​យើង​ដូច្នេះ