10 គឺទូលបង្គំនឹងផ្ទេររាជ្យ ពីរាជវង្សសូល
11 នោះទ្រង់រកឆ្លើយតបនឹងអ័ប៊ីនើរសូម្បីតែ១ម៉ាត់ក៏មិនបានផង ដោយព្រោះខ្លាចលោក។
12 នោះអ័ប៊ីនើរចាត់សារឲ្យទៅឯដាវីឌ ដោយនូវឈ្មោះខ្លួន ដើម្បីទូលថា តើអ្នកណាជាស្តេចផែនដី សូមតាំងសញ្ញានឹងទូលបង្គំចុះ នោះទូលបង្គំនឹងចូលដៃខាងទ្រង់ ដើម្បីនឹងនាំពួកអ៊ីស្រាអែលទាំងអស់ ឲ្យវិលមកខាងទ្រង់
13 ដាវីឌក៏តបថា អើ យើងនឹងចុះសញ្ញានឹងអ្នក ប៉ុន្តែ តោងឲ្យអ្នកធ្វើការនេះសិន គឺអ្នកមិនឃើញមុខយើងឡើយ ទាល់តែបាននាំមីកាល ជាបុត្រីសូលមក ក្នុងកាលដែលអ្នកមកសួរយើង
14 ដាវីឌក៏ចាត់សារឲ្យទៅឯអ៊ីស-បូសែត ជាបុត្រាសូលថា ចូរឲ្យមីកាល ជាប្រពន្ធខ្ញុំ ដែលខ្ញុំបានដណ្តឹង ដោយសាស្បែកចុងស្វាសនៃពួកភីលីស្ទីន១០០នាក់នោះមកខ្ញុំវិញ
15 នោះអ៊ីស-បូសែតក៏ចាត់ឲ្យគេទៅនាំយកនាង ពីប៉ាលធាល ជាកូនឡាអ៊ីស ប្ដីនាងមក
16 ឯប្ដីនាង គាត់ដើរមកតាមនាងទាំងយំបណ្តើរ រហូតដល់ភូមិបាហ៊ូរីម ទើបអ័ប៊ីនើរបង្គាប់ទៅថា ចូរវិលទៅវិញចុះ នោះគាត់ក៏ត្រឡប់ទៅវិញ។