12 នោះអ័ប៊ីនើរចាត់សារឲ្យទៅឯដាវីឌ ដោយនូវឈ្មោះខ្លួន ដើម្បីទូលថា តើអ្នកណាជាស្តេចផែនដី សូមតាំងសញ្ញានឹងទូលបង្គំចុះ នោះទូលបង្គំនឹងចូលដៃខាងទ្រង់ ដើម្បីនឹងនាំពួកអ៊ីស្រាអែលទាំងអស់ ឲ្យវិលមកខាងទ្រង់
13 ដាវីឌក៏តបថា អើ យើងនឹងចុះសញ្ញានឹងអ្នក ប៉ុន្តែ តោងឲ្យអ្នកធ្វើការនេះសិន គឺអ្នកមិនឃើញមុខយើងឡើយ ទាល់តែបាននាំមីកាល ជាបុត្រីសូលមក ក្នុងកាលដែលអ្នកមកសួរយើង
14 ដាវីឌក៏ចាត់សារឲ្យទៅឯអ៊ីស-បូសែត ជាបុត្រាសូលថា ចូរឲ្យមីកាល ជាប្រពន្ធខ្ញុំ ដែលខ្ញុំបានដណ្តឹង ដោយសាស្បែកចុងស្វាសនៃពួកភីលីស្ទីន១០០នាក់នោះមកខ្ញុំវិញ
15 នោះអ៊ីស-បូសែតក៏ចាត់ឲ្យគេទៅនាំយកនាង ពីប៉ាលធាល ជាកូនឡាអ៊ីស ប្ដីនាងមក
16 ឯប្ដីនាង គាត់ដើរមកតាមនាងទាំងយំបណ្តើរ រហូតដល់ភូមិបាហ៊ូរីម ទើបអ័ប៊ីនើរបង្គាប់ទៅថា ចូរវិលទៅវិញចុះ នោះគាត់ក៏ត្រឡប់ទៅវិញ។
17 គ្រានោះ អ័ប៊ីនើរមានប្រសាសន៍នឹងពួកចាស់ទុំនៃពួកអ៊ីស្រាអែលថា កាលពីដើមអ្នករាល់គ្នាចង់បានដាវីឌឲ្យធ្វើជាស្តេចលើអ្នករាល់គ្នា
18 ឥឡូវនេះ ចូរតាំងឡើងចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលពីដាវីឌហើយ ថាអញ និងជួយសង្គ្រោះពួកអ៊ីស្រាអែល ជារាស្ត្រចេញ ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ហើយពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទាំងអស់ ដោយសារដៃដាវីឌ ជាអ្នកបំរើរបស់អញ