២ សាំយូអែល 3:14-20 KHOV

14 ដាវីឌ​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​អ៊ីស-បូសែត ជា​បុត្រា​សូល​ថា ចូរ​ឲ្យ​មីកាល ជា​ប្រពន្ធ​ខ្ញុំ ដែល​ខ្ញុំ​បាន​ដណ្តឹង ដោយ​សា​ស្បែក​ចុង​ស្វាស​នៃ​ពួក​ភីលីស្ទីន​១០០​នាក់​នោះ​មក​ខ្ញុំ​វិញ

15 នោះ​អ៊ីស-បូសែត​ក៏​ចាត់​ឲ្យ​គេ​ទៅ​នាំ​យក​នាង ពី​ប៉ាល‌ធាល ជា​កូន​ឡាអ៊ីស ប្ដី​នាង​មក

16 ឯ​ប្ដី​នាង គាត់​ដើរ​មក​តាម​នាង​ទាំង​យំ​បណ្តើរ រហូត​ដល់​ភូមិ​បាហ៊ូរីម ទើប​អ័ប៊ី‌នើរ​បង្គាប់​ទៅ​ថា ចូរ​វិល​ទៅ​វិញ​ចុះ នោះ​គាត់​ក៏​ត្រឡប់​ទៅ​វិញ។

17 គ្រា​នោះ អ័ប៊ី‌នើរ​មាន​ប្រសាសន៍​នឹង​ពួក​ចាស់‌ទុំ​នៃ​ពួក​អ៊ីស្រា‌អែល​ថា កាល​ពី​ដើម​អ្នក​រាល់​គ្នា​ចង់​បាន​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា

18 ឥឡូវ​នេះ ចូរ​តាំង​ឡើង​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​ដាវីឌ​ហើយ ថា​អញ និង​ជួយ​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ចេញ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន ហើយ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​អស់ ដោយ‌សារ​ដៃ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ

19 អ័ប៊ី‌នើរ​ក៏​មាន​ប្រសាសន៍​ដល់​ពួក​បេន‌យ៉ា‌មីន​ដែរ រួច​លោក​ទៅ​ក្រាប​ទូល​ដាវីឌ នៅ​ត្រង់​ក្រុង​ហេប្រុន តាម​គ្រប់​ទាំង​សេចក្តី​ដែល​ពេញ​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល និង​ពួក​គ្រួ​បេន‌យ៉ា‌មីន​ទាំង​អស់

20 ដូច្នេះ អ័ប៊ី‌នើរ​បាន​មក​ឯ​ដាវីឌ​នៅ​ក្រុង​ហេប្រុន មាន​ទាំង​មនុស្ស​២០​នាក់​មក​ជា​មួយ​ផង ឯ​ដាវីឌ ទ្រង់​រៀប​ជប់‌លៀង​អ័ប៊ី‌នើរ និង​ពួក​មនុស្ស​ដែល​មក​ជា​មួយ​ដែរ