២ សាំយូអែល 3:19-25 KHOV

19 អ័ប៊ី‌នើរ​ក៏​មាន​ប្រសាសន៍​ដល់​ពួក​បេន‌យ៉ា‌មីន​ដែរ រួច​លោក​ទៅ​ក្រាប​ទូល​ដាវីឌ នៅ​ត្រង់​ក្រុង​ហេប្រុន តាម​គ្រប់​ទាំង​សេចក្តី​ដែល​ពេញ​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល និង​ពួក​គ្រួ​បេន‌យ៉ា‌មីន​ទាំង​អស់

20 ដូច្នេះ អ័ប៊ី‌នើរ​បាន​មក​ឯ​ដាវីឌ​នៅ​ក្រុង​ហេប្រុន មាន​ទាំង​មនុស្ស​២០​នាក់​មក​ជា​មួយ​ផង ឯ​ដាវីឌ ទ្រង់​រៀប​ជប់‌លៀង​អ័ប៊ី‌នើរ និង​ពួក​មនុស្ស​ដែល​មក​ជា​មួយ​ដែរ

21 នោះ​អ័ប៊ី‌នើរ​ទូល​ទៅ​ដាវីឌ​ថា ទូល‌បង្គំ​នឹង​ឡើង​ចេញ​ទៅ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ឯ​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ដើម្បី​ឲ្យ​គេ​ចុះ​សញ្ញា​នឹង​ទ្រង់ ឲ្យ​ទ្រង់​បាន​សោយ‌រាជ្យ​លើ​គ្រប់​ទាំង​អស់ តាម​ព្រះ‌ហឫ‌ទ័យ រួច​ដាវីឌ​ទ្រង់​ឲ្យ​អ័ប៊ី‌នើរ​ទៅ​វិញ ហើយ​លោក​ក៏​ទៅ​ដោយ​សុខ‌សាន្ត។

22 ខណៈ​នោះ យ៉ូអាប់ និង​ពួក​ពល​របស់​ដាវីឌ ត្រឡប់​មក​ពី​លុក‌លុយ​ស្រុក​ក្រៅ​វិញ ក៏​នាំ​យក​របឹប​ជា​ច្រើន​មក​ជា​មួយ​ដែរ តែ​ចំណែក​អ័ប៊ី‌នើរ​មិន​នៅ​ជា​មួយ​នឹង​ដាវីឌ​ក្នុង​ក្រុង​ហេប្រុន​ទេ ដ្បិត​ទ្រង់​បាន​ឲ្យ​លោក​ទៅ​ផុត​ហើយ លោក​ក៏​បាន​ទៅ​ដោយ​សុខ‌សាន្ត

23 កាល​យ៉ូអាប់ និង​ពួក​ពល​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​លោក បាន​មក​ដល់​ហើយ នោះ​គេ​ជំរាប​យ៉ូអាប់​ថា អ័ប៊ី‌នើរ ជា​កូន​នើរ​បាន​ឡើង​មក​គាល់​ស្តេច ហើយ​ទ្រង់​បាន​ឲ្យ​ទៅ​វិញ​ដោយ​សុខ‌សាន្ត

24 នោះ​យ៉ូអាប់​លោក​ចូល​ទៅ​ឯ​ស្តេច ទូល​សួរ​ថា តើ​ទ្រង់​បាន​ធ្វើ​អ្វី​ដូច្នេះ មើល អ័ប៊ី‌នើរ​បាន​មក​គាល់​ទ្រង់ តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ចេញ​ទៅ ហើយ​វា​ទៅ​បាត់​ដូច្នេះ

25 ទ្រង់​ស្គាល់​អ័ប៊ី‌នើរ ជា​កូន​នើរ​ហើយ ថា​វា​បាន​មក​ដើម្បី​តែ​នឹង​បញ្ឆោត​ទ្រង់​ទេ ហើយ​ឲ្យ​បាន​ដឹង​ពី​ដំណើរ​ទ្រង់​យាង​ចេញ​ចូល និង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​ទ្រង់​ធ្វើ​ផង