២ សាំយូអែល 3:25-31 KHOV

25 ទ្រង់​ស្គាល់​អ័ប៊ី‌នើរ ជា​កូន​នើរ​ហើយ ថា​វា​បាន​មក​ដើម្បី​តែ​នឹង​បញ្ឆោត​ទ្រង់​ទេ ហើយ​ឲ្យ​បាន​ដឹង​ពី​ដំណើរ​ទ្រង់​យាង​ចេញ​ចូល និង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​ទ្រង់​ធ្វើ​ផង

26 រួច​កាល​យ៉ូអាប់​បាន​ចេញ​ពី​ចំពោះ​ដាវីឌ​ទៅ នោះ​ក៏​ចាត់​គេ​ឲ្យ​ទៅ​តាម​ហៅ​អ័ប៊ី‌នើរ​មក គេ​នាំ​លោក​ពី​ត្រង់​អណ្តូង​ស៊ីរ៉ា មក​វិញ តែ​ដាវីឌ​មិន​ជ្រាប​ទេ។

27 កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក ទៅ​ឯ​ទី​កណ្តាល​ទ្វារ​កំផែង​ក្រុង​ដោយ‌ឡែក ដើម្បី​មាន​ប្រសាសន៍​នឹង​លោក​ដោយ​សំងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេសា‌អែល ជា​ប្អូន​ខ្លួន

28 កាល​ដាវីឌ​បាន​ជ្រាប នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​អញ​ហើយ​នឹង​រាជ្យ​អញ​ឥត​មាន​ទោស​ខាង​ឯ​ឈាម​អ័ប៊ី‌នើរ ជា​កូន​នើរ​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ដរាប​ទៅ

29 សូម​ឲ្យ​ទោស​នោះ​ធ្លាក់​ទៅ​លើ​ក្បាល​យ៉ូអាប់ និង​វង្សា‌ញាតិ​របស់​គេ​ទាំង​អស់​វិញ​ចុះ សូម​កុំ​ឲ្យ​ខាន​មាន​អ្នក​ណា ក្នុង​ពូជ‌ពង្ស​យ៉ូអាប់​ដែល​ហូរ​ខ្ទុះ ឬ​កើត​ឃ្លង់ ឬ​ដែល​ត្រូវ​ច្រត់​លើ​ឈើ​ច្រត់ ឬ​ដែល​ដួល​ស្លាប់​ដោយ​ដាវ ឬ​ដែល​ខ្វះ​អាហារ​នោះ​ឡើង

30 គឺ​យ៉ាង​នោះ ដែល​យ៉ូអាប់ និង​អ័ប៊ី‌សាយ ជា​ប្អូន​លោក​បាន​សំឡាប់​អ័ប៊ី‌នើរ​ទៅ ដោយ​ព្រោះ​សំឡាប់​អេសា‌អែល​ជា​ប្អូន នៅ​ក្នុង​ចំបាំង​ត្រង់​គីបៀន។

31 គ្រា​នោះ ដាវីឌ​ទ្រង់​ត្រាស់​បង្គាប់​ដល់​យ៉ូអាប់ និង​បណ្តា​ទ័ព​រាល់​គ្នា ដែល​នៅ​ជា​មួយ​នឹង​លោក​ថា ចូរ​ឯង​រាល់​គ្នា​ហែក​សំលៀក‌បំពាក់​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ រួច​យំ​សោក​នៅ​ចំពោះ​សព​អ័ប៊ី‌នើរ​ទៅ ឯ​ដាវីឌ​ទ្រង់​ក៏​យាង​តាម​ក្តារ​មឈូស​ដែរ