២ សាំយូអែល 3:35-39 KHOV

35 នោះ​បណ្តា‌ជន​ទាំង​ប៉ុន្មាន​ក៏​មូល​មក ដើម្បី​នឹង​តឿន​ឲ្យ​ដាវីឌ​សោយ​ព្រះ‌ស្ងោយ ក្នុង​ពេល​ដែល​នៅ​ភ្លឺ​នៅ​ឡើយ ប៉ុន្តែ ដាវីឌ​ទ្រង់​ស្បថ​ថា បើ​យើង​គ្រាន់​តែ​ភ្លក់​អាហារ ឬ​អ្វី​ទៀត​មុន​ដែល​ថ្ងៃ​លិច នោះ​សូម​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ដល់​យើង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង​ចុះ

36 ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ឃើញ ហើយ​ការ​នោះ​បាន​ពេញ​ចិត្ត​ដល់​គេ ដូច​ជា​គ្រប់​ការ​ទាំង​អស់​ដែល​ស្តេច​ធ្វើ ក៏​ត្រូវ​ចិត្ត​គេ​ដែរ

37 ដូច្នេះ នៅ​ថ្ងៃ​នោះ​បណ្តា‌ជន និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​យល់​ឃើញ​ថា ដែល​គេ​បាន​សំឡាប់​អ័ប៊ី‌នើរ ជា​កូន​នើរ​ទៅ នោះ​មិន​មែន​មក​អំពី​ស្តេច​ទេ

38 ស្តេច​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​មហា‌តលិក​ទ្រង់​ថា តើ​មិន​ដឹង​ទេ​ឬ​អី ថា​នៅ​ថ្ងៃ​នេះ មាន​មេ​ជា​អ្នក​ធំ​ម្នាក់ ក្នុង​ពួក​អ៊ីស្រា‌អែល បាន​ដួល​ស្លាប់​ហើយ

39 ហើយ​នៅ​ថ្ងៃ​នេះ ទោះ​បើ​គេ​បាន​ចាក់​ប្រេង​តាំង​យើង ឲ្យ​ធ្វើ​ជា​ស្តេច​ក៏​ដោយ គង់​តែ​យើង​ខ្សោយ​ដែរ ឯ​ពួក​កូន​សេរូយ៉ា​ទាំង​នេះ គេ​រឹង‌ទទឹង​នឹង​យើង​ហួស​ពេក ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នេះ តាម​ការ​អាក្រក់​របស់​ខ្លួន​គេ​ចុះ។