២ សាំយូអែល 4:9-12 KHOV

9 តែ​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​រេកាប និង​ប្អាណា ប្អូន​គាត់ ជា​កូន​រីម៉ូន ពួក​ប្អៀរ៉ុត​នោះ​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង ចេញ​ពី​គ្រប់​ទាំង​សេចក្តី​វេទនា​ថា

10 កាល​មាន​ម្នាក់​មក​ប្រាប់​យើង​ពី​សូល​បាន​សុគត​ហើយ ដោយ​ស្មាន​ថា ខ្លួន​នាំ​ដំណឹង​ល្អ​ណា​មួយ​មក​ប្រាប់​ដល់​យើង នោះ​យើង​បាន​ចាក់​សំឡាប់​វា នៅ​ត្រង់​ស៊ីក‌ឡាក់​ទៅ ទុក​ជា​រង្វាន់​ដល់​វា ដោយ​ព្រោះ​ដំណឹង​ដែល​នាំ​មក​នោះ

11 ដូច្នេះ ចំណង់​បើ​មនុស្ស​អាក្រក់​បាន​សំឡាប់​មនុស្ស​សុចរិត នៅ​លើ​ដំណេក ក្នុង​លំនៅ​របស់​ខ្លួន នោះ​តើ​មិន​ត្រូវ​ឲ្យ​យើង​សង‌សឹក ជំនួស​ឈាម​អ្នក​នោះ ដោយ​ដក​ឯង​ចេញ​ពី​ផែនដី​ទៅ លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី

12 រួច​ដាវីឌ​បង្គាប់​ដល់​ពួក​កំឡោះ​របស់​ទ្រង់ ហើយ​គេ​ក៏​សំឡាប់​អ្នក​ទាំង​២​នោះ​ទៅ ព្រម​ទាំង​កាត់​ដៃ​កាត់​ជើង​យក​ទៅ​ព្យួរ​នៅ​ក្បែរ​ស្រះ​ត្រង់​ហេប្រុន តែ​គេ​នាំ​យក​ព្រះ‌សិរ​នៃ​អ៊ីស-បូសែត ទៅ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​អ័ប៊ី‌នើរ នៅ​ក្រុង​ហេប្រុន​ទៅ។