២ សាំយូអែល 6:1-5 KHOV

1 រួច​មក​ដាវីឌ​ទ្រង់​ប្រមូល​អស់​ទាំង​មនុស្ស​ជ្រើស‌រើស​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ម្តង​ទៀត បាន​ចំនួន​៣​ម៉ឺន​នាក់

2 រួច​ដាវីឌ ព្រម​ទាំង​បណ្តា‌ជន​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ឡើង​ចេញ​ពី​ប្អាលេ-យូដា ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ​ឡើង​មក ជា​ហឹប​ដែល​គេ​ឲ្យ​ឈ្មោះ តាម​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​កណ្តាល​ចេរូប៊ីន

3 គេ​ផ្ទុក​ហឹប​នៃ​ព្រះ​លើ​រទេះ​ថ្មី ដឹក​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ​ទៅ មាន​ឈ្មោះ​អ៊ុសា ហើយ​នឹង​អ័ហ៊ីយ៉ូរ​ជា​កូន អ័ប៊ី‌ន៉ាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ

4 គេ​នាំ​យក​រទេះ​ដែល​ផ្ទុក​ហឹប​នៃ​ព្រះ ចេញ​ពី​ផ្ទះ​អ័ប៊ី‌ន៉ាដាប់ ដែល​នៅ​លើ​ភ្នំ​នោះ​ទៅ មាន​អ័ហ៊ីយ៉ូរ​ដើរ​ខាង​មុខ​ហឹប​ផង

5 ឯ​ដាវីឌ និង​ពួក​ផ្ទះ​អ៊ីស្រា‌អែល​ទាំង​អស់ គេ​លេង​ប្រដាប់​ភ្លេង​គ្រប់​មុខ ដែល​ធ្វើ​ពី​ឈើ​កកោះ គឺ​ស៊ុង ពិណ ក្រាប់ រុម្មនា ហើយ​នឹង​ឈឹង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។