២ សាំយូអែល 6:13-19 KHOV

13 កាល​ពួក​អ្នក​ដែល​សែង​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​៦​ជំហាន នោះ​ទ្រង់​ថ្វាយ​គោ​ឈ្មោល​១ និង​កូន​គោ​១​យ៉ាង​ធាត់

14 ដាវីឌ​ក៏​លោត‌កញ្ឆេង​អស់​ពី​កំឡាំង​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស

15 ដូច្នេះ ដាវីឌ និង​ជំនួរ​វង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ បាន​នាំ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ឡើង​មក​ដោយ​សំឡេង​ហ៊ោ​ឡើង និង​សូរ​ផ្លុំ​ត្រែ​ផង។

16 ក្នុង​វេលា​ដែល​ហឹប​នៃ​ព្រះ‌យេហូវ៉ា កំពុង​តែ​ចូល​មក​ក្នុង​ក្រុង​ដាវីឌ នោះ​មីកាល​ជា​បុត្រី​សូល ក៏​ទត​តាម​បង្អួច​ទៅ​ឃើញ​ស្តេច​ដាវីឌ កំពុង​តែ​ហក់​លោត‌កញ្ឆេង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នាង​ក៏​មាន​ព្រះ‌ទ័យ​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់

17 គេ​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ដាក់​នៅ​កន្លែង​រៀប‌ចំ ត្រង់​កណ្តាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​សំរាប់​ហឹប​នោះ រួច​ទ្រង់​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

18 លុះ​បាន​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​រួច​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ

19 រួច​ទ្រង់​ចែក​នំបុ័ង​១​ដុំ សាច់​១​ដុំ និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ផែន ដល់​ប្រជា‌ជន​ទាំង‌ឡាយ គឺ​ដល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី​ផង ដូច្នេះ ប្រជា‌ជន​ក៏​ត្រឡប់​ទៅ​ឯ​លំនៅ​របស់​គេ​រៀង​ខ្លួន​វិញ។