២ សាំយូអែល 6:17-23 KHOV

17 គេ​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ដាក់​នៅ​កន្លែង​រៀប‌ចំ ត្រង់​កណ្តាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​សំរាប់​ហឹប​នោះ រួច​ទ្រង់​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

18 លុះ​បាន​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​រួច​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ

19 រួច​ទ្រង់​ចែក​នំបុ័ង​១​ដុំ សាច់​១​ដុំ និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ផែន ដល់​ប្រជា‌ជន​ទាំង‌ឡាយ គឺ​ដល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី​ផង ដូច្នេះ ប្រជា‌ជន​ក៏​ត្រឡប់​ទៅ​ឯ​លំនៅ​របស់​គេ​រៀង​ខ្លួន​វិញ។

20 រួច​ហើយ ដាវីឌ​ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ដំណាក់ ដើម្បី​ឲ្យ​ពរ​ដល់​ពួក​ដំណាក់​ទ្រង់ នោះ​មីកាល​ជា​បុត្រី​សូល​នាង​ចេញ​មក​ទទួល​ទ្រង់ ទូល​ថា នៅ​ថ្ងៃ​នេះ ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​សេចក្តី​រុងរឿង​ឧត្តម​អី​ម៉្លេះ​ទេ ដោយ​បាន​បើក​ឲ្យ​អង្គ​ទ្រង់​អាក្រាត​នៅ​មុខ​ពួក​ស្រី​បំរើ​របស់​ពួក​មហា‌តលិក​ទ្រង់​នៅ​ថ្ងៃ​នេះ បែប​ដូច​ជា​មនុស្ស​ចោល‌ម្សៀត​ណា​មួយ​ដែល​បើក​ឲ្យ​ខ្លួន​អាក្រាត​ដូច្នេះ

21 តែ​ដាវីឌ​មាន​ព្រះ‌បន្ទូល​តប​ថា នោះ​គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ ជា​ព្រះ​ដែល​បាន​រើស​អញ​ជា​ជាង​បិតា​ឯង និង​វង្សានុវង្ស​របស់​ឯង​ទាំង​អស់​គ្នា​ដែរ ដើម្បី​នាំ​តាំង​អញ​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ហេតុ​ដូច្នេះ​បាន​ជា​អញ​នឹង​លេង​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

22 ហើយ​នឹង​ចេះ​តែ​ប្រព្រឹត្ត​អាក្រក់​ជាង​នោះ​ទៅ​ទៀត ព្រម​ទាំង​បាន​ទាប​ថោក​ដល់​ភ្នែក​ខ្លួន​អញ​ផង តែ​ចំណែក​ពួក​បាវ​ស្រី​ដែល​ឯង​បាន​និយាយ​នោះ គេ​នឹង​លើក​សរសើរ​ដល់​អញ​វិញ

23 ដូច្នេះ មីកាល​ជា​បុត្រី​សូល នាង​ឥត​មាន​បុត្រ​ឡើយ រហូត​ដល់​អស់​ជីវិត។