២ សាំយូអែល 7:1-7 KHOV

1 រួច​មក កាល​ស្តេច​ទ្រង់​គង់​នៅ​ក្នុង​ដំណាក់ ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រោស‌ប្រទាន ឲ្យ​ទ្រង់​មាន​សេចក្តី​សំរាក​រួច​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទិស

2 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ហោរា​ណាថាន់​ថា មើល​ចុះ យើង​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តាត្រៅ តែ​ហឹប​នៃ​ព្រះ​មាន​តែ​សំពត់​បាំង​ប៉ុណ្ណោះ​ទេ

3 ណាថាន់​ទូល​ឆ្លើយ​ថា សូម​ព្រះ‌ករុណា​ទ្រង់​ធ្វើ​តាម​គ្រប់​ទាំង​សេចក្តី​ប្រាថ្នា ដែល​នៅ​ក្នុង​ព្រះ‌ទ័យ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ទ្រង់​ហើយ

4 តែ​នៅ​វេលា​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ណាថាន់​ថា

5 ចូរ​ទៅ​ប្រាប់​ដាវីឌ ជា​អ្នក​បំរើ​អញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ដូច្នេះ តើ​ឯង​នឹង​ស្អាង​វិហារ​ឲ្យ​អញ​នៅ​ឬ

6 អញ​មិន​ដែល​នៅ​ក្នុង​វិហារ​ណា​ទេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​អញ​បាន​នៅ​តែ​ក្នុង​ត្រសាល ហើយ​ក្នុង​រោង​ឧបោសថ​វិញ

7 នៅ​គ្រប់​ទី​កន្លែង ដែល​អញ​បាន​ដើរ​ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន នោះ​តើ​អញ​ដែល​និយាយ​១​ម៉ាត់ ទៅ​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ណា​មួយ ដែល​អញ​បាន​បង្គាប់​ឲ្យ​ឃ្វាល​សាសន៍​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​មិន​បាន​ស្អាង​វិហារ ពី​ឈើ​តាត្រៅ​ឲ្យ​អញ​ឬ​ទេ