២ សាំយូអែល 8:11-17 KHOV

11 ឯ​ប្រដាប់​ទាំង​នោះ ស្តេច​ដាវីឌ​ក៏​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​មាស និង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​បាន​ចាប់​យក​ពី​អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្ក្រាប​នោះ

12 គឺ​ពី​សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលីស្ទីន សាសន៍​អាម៉ា‌លេក ហើយ​នឹង​របឹប​ដែល​បាន​យក​ពី​ហាដា‌រេ‌ស៊ើរ​ជា​កូន​រេហុប ស្តេច​ក្រុង​សូបា​ផង។

13 កាល​ដាវីឌ​ត្រឡប់​មក ពី​ប្រហារ​សាសន៍​ស៊ីរី​វិញ នោះ​ទ្រង់​បាន​ល្បី​នាម​ឡើង​ទៀត ដោយ​បាន​វាយ​មនុស្ស​អស់​១​ម៉ឺន​៨​ពាន់​នាក់ នៅ​ក្នុង​វាល​ច្រក​ភ្នំ​អំបិល

14 ទ្រង់​ក៏​តាំង​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌ត្រា​មើល​នៅ​ស្រុក​អេដំម គឺ​ទ្រង់​តាំង​ឲ្យ​គេ​ត្រួត‌ត្រា​មើល នៅ​ពេញ​ក្នុង​ស្រុក​អេដំម​នោះ ហើយ​ពួក​ស្រុក​អេដំម​ទាំង​អស់ ក៏​ចំណុះ​ចំពោះ​ដាវីឌ ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ការ‌ពារ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ទ្រង់​យាង​ទៅ។

15 ដាវីឌ​ទ្រង់​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ក៏​ប្រព្រឹត្ត​នឹង​បណ្តា​រាស្ត្រ​របស់​ទ្រង់ ដោយ​សុចរិត​យុត្តិ‌ធម៌

16 មាន​យ៉ូអាប់ កូន​សេរូយ៉ា ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពល​ទ័ព យេហូ‌សា‌ផាត កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ទុក​នូវ​ពង្សាវតារ

17 សាដុក ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្គ្រាជ សេរ៉ាយ៉ា​ជា​ស្មៀន​ហ្លួង