14 ពួកអ្នកទាំងនេះមានចិត្តព្រមព្រៀងគ្នា ដោយព្យាយាមក្នុងសេចក្ដីអធិស្ឋាន ជាមួយនឹងពួកស្រីៗ ព្រមទាំងម៉ារា ជាមាតាព្រះយេស៊ូវ និងបងប្អូនទ្រង់ដែរ។
15 នៅគ្រានោះ ពេត្រុសឈរឡើងកណ្តាលពួកបងប្អូន ដែលមានឈ្មោះប្រហែលជា១២០នាក់ ប្រកាសថា
16 បងប្អូនរាល់គ្នាអើយ បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានទាយដោយសារព្រះឱស្ឋហ្លួងដាវីឌ ពីដំណើរយូដាស ជាអ្នកដែលនាំគេទៅចាប់ព្រះយេស៊ូវ បទនោះត្រូវតែបានសំរេច
17 ដ្បិតវាបានរាប់ក្នុងពួកយើងរាល់គ្នា ហើយបានទទួល១ចំណែកក្នុងការងារនេះដែរ
18 (រីឯមនុស្សនេះបានទិញដីវាល ដោយសាររង្វាន់នៃការទុច្ចរិតរបស់ខ្លួនវា ប៉ុន្តែ វាដួលទៅមុខធ្លាយពោះ ហើយពោះវៀនក៏ចេញទ្រេល
19 រឿងនោះបានឮ ទៅដល់មនុស្សទាំងឡាយ ដែលនៅក្រុងយេរូសាឡិម បានជាគេហៅវាលនោះតាមភាសាគេថា អាកិលដាម៉ា គឺប្រែថា វាលឈាម)
20 ព្រោះមានសេចក្ដីចែងទុកមក ក្នុងគម្ពីរទំនុកដំកើងថា «ចូរឲ្យទីលំនៅវាត្រូវចោលស្ងាត់ចុះ កុំឲ្យមានអ្នកណានៅទីនោះឡើយ»