កិច្ចការ 10:43-48 KHOV

43 ពួក​ហោរា​សុទ្ធ​តែ​ធ្វើ​បន្ទាល់​ពី​ទ្រង់​ថា អស់​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​បាន​រួច​ពី​បាប ដោយ‌សារ​ព្រះ‌នាម​ទ្រង់។

44 កាល​ពេត្រុស​កំពុង​តែ​អធិប្បាយ​នៅ​ឡើយ នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក សណ្ឋិត​លើ​អស់​អ្នក​ដែល​កំពុង​តែ​ស្តាប់​ព្រះ‌បន្ទូល

45 ឯ​ពួក​អ្នក​ជឿ ក្នុង​ពួក​កាត់​ស្បែក​ទាំង​ប៉ុន្មាន ដែល​មក​ជា​មួយ​នឹង​ពេត្រុស គេ​ក៏​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង ពី​ដំណើរ​ដែល​អំណោយ​ទាន ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ បាន​ចាក់​មក​លើ​ពួក​សាសន៍​ដទៃ​ដូច្នេះ​ដែរ

46 ដ្បិត​គេ​ឮ​អ្នក​ទាំង​នោះ​និយាយ​ភាសា​ដទៃ ហើយ​សរសើរ‌ដំកើង​ដល់​ព្រះ

47 នោះ​ពេត្រុស​សួរ​ថា តើ​មាន​អ្នក​ណា​អាច​នឹង​ឃាត់ មិន​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ដល់​អ្នក​ទាំង​នេះ​បាន​ឬ​ទេ ដែល​ពួក​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដូច​ជា​យើង​ដែរ

48 គាត់​ក៏​បង្គាប់​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​គេ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ រួច​គេ​សូម​អង្វរ​គាត់ ឲ្យ​នៅ​ជា​មួយ​ពីរ​បី​ថ្ងៃ​ទៀត។