20 ប៉ុន្តែ ក្នុងពួកអ្នកនោះ មានអ្នកខ្លះពីកោះគីប្រុស និងស្រុកគីរេន គេបានទៅដល់ក្រុងអាន់ទីយ៉ូក ក៏ផ្សាយដំណឹងល្អពីព្រះអម្ចាស់យេស៊ូវ ដល់ពួកសាសន៍ក្រេកដែរ
21 ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងគេ ហើយមានមនុស្សជាច្រើនបែរមកឯព្រះអម្ចាស់វិញ ដោយមានសេចក្ដីជំនឿ
22 រឿងនោះបានឮដល់ត្រចៀកពួកជំនុំនៅក្រុងយេរូសាឡិម រួចគេចាត់បាណាបាស ឲ្យទៅត្រឹមអាន់ទីយ៉ូក
23 កាលគាត់ទៅដល់ ហើយបានឃើញព្រះគុណនៃព្រះ នោះគាត់មានសេចក្ដីអំណរ ក៏ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់
24 ដ្បិតគាត់ជាមនុស្សល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ និងសេចក្ដីជំនឿ ហើយមានមនុស្សសន្ធឹកណាស់ បានចំរើនដល់ព្រះអម្ចាស់
25 នោះបាណាបាសក៏ទៅឯក្រុងតើសុស ដើម្បីនឹងរកសុល
26 កាលបានឃើញហើយ នោះក៏នាំគាត់មកឯអាន់ទីយ៉ូកវិញ រួចអ្នកទាំង២នោះ បានប្រជុំគ្នានឹងពួកជំនុំ ព្រមទាំងបង្រៀនដល់មនុស្សសន្ធឹកណាស់ ក្នុងរវាង១ឆ្នាំ គឺនៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា «ពួកគ្រីស្ទាន» ជាមុនដំបូង។