23 កាលគាត់ទៅដល់ ហើយបានឃើញព្រះគុណនៃព្រះ នោះគាត់មានសេចក្ដីអំណរ ក៏ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់
24 ដ្បិតគាត់ជាមនុស្សល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ និងសេចក្ដីជំនឿ ហើយមានមនុស្សសន្ធឹកណាស់ បានចំរើនដល់ព្រះអម្ចាស់
25 នោះបាណាបាសក៏ទៅឯក្រុងតើសុស ដើម្បីនឹងរកសុល
26 កាលបានឃើញហើយ នោះក៏នាំគាត់មកឯអាន់ទីយ៉ូកវិញ រួចអ្នកទាំង២នោះ បានប្រជុំគ្នានឹងពួកជំនុំ ព្រមទាំងបង្រៀនដល់មនុស្សសន្ធឹកណាស់ ក្នុងរវាង១ឆ្នាំ គឺនៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា «ពួកគ្រីស្ទាន» ជាមុនដំបូង។
27 នៅគ្រានោះ មានហោរាខ្លះចុះពីក្រុងយេរូសាឡិម មកដល់អាន់ទីយ៉ូក
28 ក្នុងពួកហោរានោះ មានម្នាក់ឈ្មោះអ័ក្កាបុស គាត់ក្រោកឡើងទាយ ដោយព្រះវិញ្ញាណថា នឹងមានអំណត់អត់ជាខ្លាំង នៅគ្រប់លើផែនដី នោះក៏កើតមកក្នុងប្រវត្តិនៃមហារាជក្លូឌាសមែន
29 ដូច្នេះ ពួកសិស្សក៏គិតសំរេច នឹងផ្ញើទៅជួយដល់ពួកបងប្អូនដែលនៅស្រុកយូដា តាមកំឡាំងរៀងខ្លួន