7 រួចខ្ញុំឮសំឡេងមានព្រះបន្ទូលមកខ្ញុំថា ពេត្រុសអើយ ចូរក្រោកឡើងសំឡាប់ ហើយបរិភោគទៅ
8 តែខ្ញុំប្រកែកថា ទេ ព្រះអម្ចាស់ ព្រោះមិនដែលមានអ្វីដែលមិនស្អាត មិនបរិសុទ្ធ ចូលមកក្នុងមាត់ទូលបង្គំឡើយ
9 ក៏មានឮសំឡេងពីលើមេឃនោះម្តងទៀតថា របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នកថាជាមិនស្អាតឡើយ
10 ការនោះមានមកគ្រប់៣ដង រួចបានលើកទាំងអស់ទៅលើមេឃវិញ
11 ទីបំផុតនោះ ស្រាប់តែមានមនុស្ស៣នាក់ដែលលោកនោះចាត់ពីសេសារាមករកខ្ញុំ គេឈរនៅមុខផ្ទះតែម្តង
12 ហើយព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលប្រាប់ឲ្យខ្ញុំទៅជាមួយនឹងគេ ឥតប្រកាន់ឡើយ ក៏មានបងប្អូនទាំង៦នាក់នេះ បានទៅជាមួយនឹងខ្ញុំដែរ យើងរាល់គ្នាបានចូលទៅក្នុងផ្ទះរបស់លោក
13 ហើយលោករ៉ាយរឿងប្រាប់យើង ពីដំណើរដែលឃើញទេវតាឈរក្នុងផ្ទះ ប្រាប់លោកថា ចូរចាត់គេឲ្យទៅឯយ៉ុបប៉េ ហៅស៊ីម៉ូន ដែលហៅថាពេត្រុស ឲ្យមក