1 នៅគ្រានោះ ស្តេចហេរ៉ូឌ ទ្រង់លូកព្រះហស្តទៅ ចាប់ធ្វើទុក្ខដល់ពួកជំនុំខ្លះ
2 ក៏សំឡាប់យ៉ាកុប ជាបងយ៉ូហាន ដោយដាវផង
3 លុះទ្រង់យល់ឃើញថា ការនោះជាទីគាប់ចិត្តដល់ពួកសាសន៍យូដា នោះក៏ចាប់ពេត្រុសថែមទៀត (រីឯវេលានោះជាបុណ្យនំបុ័ងឥតដំបែរ)
4 កាលចាប់បានហើយ នោះក៏ដាក់គុក ព្រមទាំងប្រគល់ដល់ទាហាន៤សង្កាត់ឲ្យឃុំរក្សាទុកដោយប្រាថ្នានឹងនាំគាត់មកនៅមុខបណ្តាជន ក្រោយថ្ងៃបុណ្យរំលង
5 ដូច្នេះ គេក៏ឃុំពេត្រុសទុកនៅក្នុងគុក តែចំណែកខាងពួកជំនុំ គេខំប្រឹងអធិស្ឋានដល់ព្រះឲ្យគាត់អស់ពីចិត្ត។