13 គាត់ក៏គោះទ្វារមុខ នោះមានស្រីបំរើម្នាក់ ឈ្មោះរ៉ូដា មកផ្ទៀងស្តាប់
14 លុះស្គាល់សំឡេងពេត្រុសហើយ នោះនាងមានសេចក្ដីអំណរដ៏ពន្លឹក ដល់ម៉្លេះបានជាភ្លេចទាំងបើកទ្វារ រត់ចូលទៅប្រាប់គេវិញថា លោកពេត្រុសឈរនៅមាត់ទ្វារ
15 តែគេស្តីថា ឯងវង្វេងហើយ តែនាងនៅតែថា ប្រាកដមែនៗ រួចគេថាជាទេវតារបស់គាត់ទេ
16 ឯពេត្រុស គាត់ចេះតែគោះទ្វារថែម កាលគេបានបើកទ្វារឃើញ នោះគេមានសេចក្ដីស្រឡាំងកាំង
17 តែគាត់ធ្វើគ្រឿងសំគាល់នឹងដៃ ឲ្យគេស្ងៀមទៅ រួចក៏រ៉ាយរឿងប្រាប់គេ ពីដំណើរដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុកជាយ៉ាងណា ហើយគាត់ផ្តាំគេថា សូមប្រាប់រឿងនេះដល់យ៉ាកុប និងពួកបងប្អូនឲ្យដឹងផង នោះគាត់ចេញទៅឯកន្លែង១ទៀតទៅ។
18 លុះភ្លឺឡើង ក៏កើតមានវឹកវរជាធំ នៅក្នុងពួកកងទាហាន ពីដំណើរពេត្រុស ដែលទៅឯណាបាត់
19 កាលស្តេចហេរ៉ូឌបានរកគាត់មិនឃើញ នោះក៏ពិចារណាសួរពួកអ្នកយាមល្បាត ហើយបង្គាប់ឲ្យនាំគេទៅសំឡាប់បង់ រួចស្តេចក៏យាងចុះពីស្រុកយូដា ទៅឯសេសារា គង់នៅទីនោះ។