22 ហើយរាស្ត្រគ្រប់គ្នាចេះតែបន្លឺវាចាថា នេះជាសំឡេងព្រះទេវ៉ឺយ មិនមែនជាសំឡេងមនុស្សទេ
23 នោះស្រាប់តែទេវតានៃព្រះអម្ចាស់ប្រហារស្តេច ឲ្យសុគតទៅដោយដង្កូវចុះ ពីព្រោះស្តេចមិនបានផ្ទេរសេចក្ដីសរសើរនោះ ថ្វាយដល់ព្រះវិញ។
24 ឯព្រះបន្ទូល ក៏ដុះដាលចំរើន កាន់តែច្រើនឡើង
25 កាលបាណាបាស និងសុល បានធ្វើការងាររបស់ខ្លួនរួចសព្វគ្រប់ហើយ នោះក៏ត្រឡប់ពីក្រុងយេរូសាឡិមមកវិញ នាំទាំងយ៉ូហាន-ម៉ាកុសមកជាមួយផង។