កិច្ចការ 13:1-6 KHOV

1 រីឯ​ក្នុង​ពួក​ជំនុំ​នៅ​ក្រុង​អាន់‌ទី‌យ៉ូក នោះ​មាន​គ្រូ​អធិប្បាយ និង​គ្រូ​បង្រៀន​ខ្លះ គឺ​បា‌ណា‌បាស​១ ស៊ីម្មាន​ដែល​ហៅ​ថា នីគើរ​១ លូគាស ជា​សាសន៍​គីរេន​១ ម៉ាន៉ា‌អេន ជា​កូន​ចិញ្ចឹម​ជា​មួយ​នឹង​ហេរ៉ូឌ ស្តេច​អនុ‌រាជ​១ និង​សុល​១

2 កំពុង​ដែល​អ្នក​ទាំង​នោះ​ធ្វើ​ការ‌ងារ ថ្វាយ​ព្រះ‌អម្ចាស់​ទាំង​តម នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ញែក​បា‌ណា‌បាស និង​សុល​ចេញ​ឲ្យ​ខ្ញុំ សំរាប់​ការ‌ងារ​ដែល​ខ្ញុំ​ហៅ​គេ​ឲ្យ​ធ្វើ

3 ដូច្នេះ ក្រោយ​ដែល​បាន​តម ហើយ​អធិស្ឋាន ព្រម​ទាំង​ដាក់​ដៃ​លើ​អ្នក​ទាំង​២ នោះ​ក៏​បើក​ឲ្យ​គេ​ទៅ។

4 ឯ​អ្នក​ទាំង​២​នោះ ក៏​ចុះ​ទៅ​ដល់​សេលើស៊ា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចាត់​ឲ្យ​ទៅ នៅ​ទី​នោះ គេ​ចុះ​សំពៅ​ចេញ​ទៅ​ឯ​កោះ​គីប្រុស

5 ដល់​សាឡា‌មីន​ហើយ គេ​ក៏​ផ្សាយ​ព្រះ‌បន្ទូល នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​ពួក​សាសន៍​យូដា មាន​ទាំង​យ៉ូហានជា​អ្នក​ជំនួយ​ដែរ

6 កាល​បាន​ដើរ​កាត់​កោះ​ទៅ​ត្រឹម​ប៉ាផុស​ហើយ នោះ​ក៏​ប្រទះ​នឹង​សាសន៍​យូដា​ម្នាក់ ដែល​ធ្វើ​ជា​គ្រូ​អាប‌ធ្មប់ ជា​ហោរា​ក្លែង‌ក្លាយ ឈ្មោះ​បារ-យេស៊ូវ