កិច្ចការ 13:16-22 KHOV

16 លំដាប់​នោះ ប៉ុល​ក៏​ក្រោក​ឡើង ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ និយាយ​ថា ពួក​សាសន៍​អ៊ីស្រា‌អែល និង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ សូម​ស្តាប់​ចុះ

17 ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​យើង​នេះ ទ្រង់​បាន​រើស​ពួក​ឰយុកោ​យើង​រាល់​គ្នា ក៏​លើក​ដំកើង​សាសន៍​យើង ក្នុង​កាល​ដែល​គេ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ រួច​ទ្រង់​នាំ​គេ​ចេញ​ពី​ស្រុក​នោះ ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា

18 ហើយ​ទ្រង់​បាន​ទ្រាំទ្រនឹង​កិរិយា​របស់​គេ នៅ​ទី​រហោ‌ស្ថាន ក្នុង​រវាង​ប្រហែល​ជា​៤០​ឆ្នាំ

19 ក្រោយ​ដែល​ទ្រង់​បាន​បំផ្លាញ​សាសន៍​ទាំង​៧​នគរ​នៅ​ស្រុក​កាណាន នោះ​ក៏​ចែក​ស្រុក​របស់​គេ​ដល់​ពួក​ឰយុកោ​យើង​ដោយ​ចាប់​ឆ្នោត

20 ក្រោយ​ការ​ទាំង​នោះ​មក ទ្រង់​ប្រទាន​ឲ្យ​មាន​ចៅ‌ហ្វាយ​ក្នុង​រវាង​ប្រហែល​ជា​៤៥០​ឆ្នាំ ដរាប​ដល់​គ្រា​ហោរា​សាំយូ‌អែល

21 នោះ​គេ​សូម​ឲ្យ​មាន​ស្តេច រួច​ព្រះ​ទ្រង់​តាំង​សូល ជា​បុត្រ​គីស ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ នៅ​រវាង​៤០​ឆ្នាំ

22 កាល​ដក​ស្តេច​នោះ​ចេញ​ហើយ នោះ​ទ្រង់​លើក​ដាវីឌ​តាំង​ឡើង​ជា​ស្តេច​វិញ ក៏​ធ្វើ​បន្ទាល់​ពី​ស្តេច​ដាវីឌ​ថា «អញ​រក​បាន​ដាវីឌ កូន​អ៊ីសាយ ជា​ទី​គាប់​ចិត្ត​ដល់​អញ ដែល​នឹង​ធ្វើ​តាម​ចិត្ត​អញ​គ្រប់​ជំពូក»