10 នោះក៏បន្លឺជាសំឡេងខ្លាំងថា ចូរក្រោកឈរឲ្យត្រង់ឡើង រួចអ្នកនោះក៏ស្ទុះឡើងដើរ
11 កាលហ្វូងមនុស្សបានឃើញការដែលប៉ុលធ្វើ នោះគេបន្លឺឡើងជាភាសាលូកៅនាថា ពួកព្រះបានកាឡានិម្មិតជាមនុស្ស ចុះមកឯយើងហើយ
12 គេក៏ហៅបាណាបាស ជាព្រះសេយូស ហើយប៉ុល ជាព្រះហ៊ើមេស ពីព្រោះគាត់ជាមេសំដែង
13 ហើយសង្ឃរបស់ព្រះសេយូស ដែលនៅមុខក្រុងគេ ក៏នាំយកគោឈ្មោល ហើយនឹងភួងទៅដល់ខ្លោងទ្វារក្រុង ចង់ថ្វាយយញ្ញបូជាជាមួយនឹងបណ្តាមនុស្ស
14 កាលបាណាបាស និងប៉ុល ជាសាវកបានដឹង នោះក៏ហែកអាវខ្លួន រត់ចូលទៅកណ្តាលហ្វូងមនុស្សស្រែកឡើងថា
15 អ្នករាល់គ្នាអើយ ហេតុអ្វីបានជាធ្វើដូច្នេះ យើងខ្ញុំជាមនុស្សវិស័យដូចជាអ្នករាល់គ្នាដែរ មួយទៀត យើងក៏ប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ឲ្យបានបែរចេញពីអស់ទាំងការ ដែលឥតប្រយោជន៍យ៉ាងនេះ ទៅឯព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផង
16 ក្នុងកាលជំនាន់មនុស្សពីបុរាណ នោះទ្រង់បានអនុញ្ញាតឲ្យគ្រប់ទាំងសាសន៍ ដើរតាមផ្លូវរបស់គេរៀងខ្លួន