2 ប៉ុន្តែ ឯពួកសាសន៍យូដាដែលមិនព្រមជឿ គេញុះញង់ ហើយចាក់រុកពួកសាសន៍ដទៃ ឲ្យគេទាស់នឹងពួកជំនុំវិញ
3 ចំណែកប៉ុល និងបាណាបាស ក៏នៅទីនោះជាយូរថ្ងៃ គេអធិប្បាយយ៉ាងក្លៀវក្លាដោយនូវព្រះអម្ចាស់ ហើយទ្រង់ក៏ធ្វើបន្ទាល់ អំពីព្រះបន្ទូលនៃព្រះគុណទ្រង់ ដោយទ្រង់ប្រោសប្រទានឲ្យមានទីសំគាល់ និងការអស្ចារ្យកើតមក ដោយសារដៃអ្នកទាំង២នោះ
4 ឯមនុស្សទាំងឡាយនៅទីក្រុងនោះ គេបែកបាក់គ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា ខ្លះខាងពួកសាវក
5 តែកាលពួកសាសន៍ដទៃ និងពួកសាសន៍យូដា ព្រមទាំងពួកនាម៉ឺនរបស់គេ បានលើកព្រួតគ្នានឹងទៅត្មះតិះដៀល ហើយចោលនឹងថ្ម
6 នោះអ្នកទាំង២បានដឹង ហើយក៏រត់ទៅឯទីក្រុងនៅស្រុកលូកៅនាវិញ គឺលីស្ត្រា និងឌើបេ ហើយនឹងស្រុកនៅជុំវិញ
7 ក៏ប្រកាសប្រាប់ដំណឹងល្អនៅកន្លែងទាំងនោះ។
8 រីឯនៅក្រុងលីស្ត្រា មានមនុស្សម្នាក់មានជើងពិការ គាត់អង្គុយនៅដោយខ្វិន តាំងតែពីផ្ទៃម្តាយមក មិនដែលដើរសោះឡើយ