21 ក្រោយដែលប្រកាសប្រាប់ដំណឹងល្អ ហើយបានសិស្សជាច្រើននៅក្រុងនោះ នោះក៏ត្រឡប់ទៅឯលីស្ត្រា អ៊ីកូនាម និងអាន់ទីយ៉ូកវិញ
22 ព្រមទាំងចំរើនកំឡាំងដល់ពួកសិស្ស ឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្ដីជំនឿ ដោយពាក្យថា ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន
23 កាលបានរើសពួកចាស់ទុំតាំងឡើងក្នុងគ្រប់ទាំងពួកជំនុំ ហើយអធិស្ឋានទាំងតម នោះក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿដល់ទ្រង់ហើយ
24 រួចនាំគ្នាដើរកាត់ស្រុកពីស៊ីឌាទៅ រហូតដល់ស្រុកប៉ាមភីលា
25 ក្រោយដែលអធិប្បាយតាមព្រះបន្ទូល នៅក្រុងពើការួចហើយ នោះក៏ចុះទៅឯអាតាលា
26 ក៏ចុះសំពៅពីទីនោះ ត្រឡប់ទៅឯអាន់ទីយ៉ូកវិញ ជាកន្លែងដែលគេបានទុកដាក់អ្នកទាំង២ ក្នុងព្រះគុណនៃព្រះ សំរាប់ការដែលទើបនឹងធ្វើសំរេច
27 លុះដល់ហើយ ក៏ប្រមូលពួកជំនុំមក ថ្លែងប្រាប់ពីការដែលព្រះបានធ្វើដោយសារខ្លួន ហើយពីទ្រង់បានបើកទ្វារនៃសេចក្ដីជំនឿដល់សាសន៍ដទៃដែរ