23 កាលបានរើសពួកចាស់ទុំតាំងឡើងក្នុងគ្រប់ទាំងពួកជំនុំ ហើយអធិស្ឋានទាំងតម នោះក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿដល់ទ្រង់ហើយ
24 រួចនាំគ្នាដើរកាត់ស្រុកពីស៊ីឌាទៅ រហូតដល់ស្រុកប៉ាមភីលា
25 ក្រោយដែលអធិប្បាយតាមព្រះបន្ទូល នៅក្រុងពើការួចហើយ នោះក៏ចុះទៅឯអាតាលា
26 ក៏ចុះសំពៅពីទីនោះ ត្រឡប់ទៅឯអាន់ទីយ៉ូកវិញ ជាកន្លែងដែលគេបានទុកដាក់អ្នកទាំង២ ក្នុងព្រះគុណនៃព្រះ សំរាប់ការដែលទើបនឹងធ្វើសំរេច
27 លុះដល់ហើយ ក៏ប្រមូលពួកជំនុំមក ថ្លែងប្រាប់ពីការដែលព្រះបានធ្វើដោយសារខ្លួន ហើយពីទ្រង់បានបើកទ្វារនៃសេចក្ដីជំនឿដល់សាសន៍ដទៃដែរ
28 រួចក៏នៅទីនោះជាមួយនឹងពួកសិស្សជាយូរក្រែល។