6 នោះអ្នកទាំង២បានដឹង ហើយក៏រត់ទៅឯទីក្រុងនៅស្រុកលូកៅនាវិញ គឺលីស្ត្រា និងឌើបេ ហើយនឹងស្រុកនៅជុំវិញ
7 ក៏ប្រកាសប្រាប់ដំណឹងល្អនៅកន្លែងទាំងនោះ។
8 រីឯនៅក្រុងលីស្ត្រា មានមនុស្សម្នាក់មានជើងពិការ គាត់អង្គុយនៅដោយខ្វិន តាំងតែពីផ្ទៃម្តាយមក មិនដែលដើរសោះឡើយ
9 អ្នកនោះបានឮប៉ុលអធិប្បាយ ហើយប៉ុលក៏សំឡឹងមើលទៅគាត់ ឃើញថា គាត់មានសេចក្ដីជំនឿល្មម ដើម្បីឲ្យបានជា
10 នោះក៏បន្លឺជាសំឡេងខ្លាំងថា ចូរក្រោកឈរឲ្យត្រង់ឡើង រួចអ្នកនោះក៏ស្ទុះឡើងដើរ
11 កាលហ្វូងមនុស្សបានឃើញការដែលប៉ុលធ្វើ នោះគេបន្លឺឡើងជាភាសាលូកៅនាថា ពួកព្រះបានកាឡានិម្មិតជាមនុស្ស ចុះមកឯយើងហើយ
12 គេក៏ហៅបាណាបាស ជាព្រះសេយូស ហើយប៉ុល ជាព្រះហ៊ើមេស ពីព្រោះគាត់ជាមេសំដែង