35 ដល់ភ្លឺឡើង នោះមេនគរបាលចាត់ពួកនាយ ឲ្យទៅប្រាប់ថា ចូរលែងអ្នកទាំង២នោះទៅ
36 មេភូឃុំក៏ប្រាប់ដល់ប៉ុល តាមពាក្យនោះថា លោកនគរបាលបានចាត់គេមក ប្រាប់ឲ្យលែងលោកចេញទៅហើយ ដូច្នេះ សូមអញ្ជើញទៅដោយសុខសាន្តចុះ
37 តែប៉ុលឆ្លើយទៅគេថា ពួកមេនគរបាលវាយយើងនឹងរំពាត់ នៅកណ្តាលជំនុំ ឥតមានកាត់ទោស ហើយបានដាក់គុកយើងផង ដែលយើងជាជាតិរ៉ូមដូច្នេះ ឥឡូវនេះ លោកចង់គេចកែប្រែជាដេញយើងទៅដោយសំងាត់វិញឬ ធ្វើដូច្នេះពុំបានទេ ត្រូវឲ្យខ្លួនលោកមកនាំយើងចេញទៅវិញ
38 ពួកនាយក៏ទៅជំរាបតាមពាក្យនោះ រួចពួកមេនគរបាលមានសេចក្ដីភិតភ័យ ដោយឮថាជាជាតិរ៉ូម
39 ក៏មកសូមអង្វរដល់គាត់ទាំង២នាក់ រួចនាំចេញពីក្នុងគុក ហើយសូមឲ្យចេញពីទីក្រុងគេទៅ
40 កាលចេញពីគុកហើយ ទើបនាំគ្នាទៅឯនាងលីឌា លុះបានឃើញពួកជំនុំ នោះក៏ទូន្មានដល់គេ រួចចេញដំណើរទៅ។