8 មនុស្សទាំងនោះក៏នាំឲ្យអស់បណ្តាជន និងចៅហ្វាយនៃទីក្រុងកើតបារម្ភព្រួយ ដោយឮសេចក្ដីនោះ
9 រួចកាលបានយកប្រាក់ធានាពីយ៉ាសុន និងអ្នកឯទៀតហើយ នោះក៏លែងគេចេញទៅ។
10 ពួកជំនុំក៏ឲ្យប៉ុល និងស៊ីឡាស ចេញទៅឯក្រុងបេរា ទាំងយប់ភ្លាម កាលទៅដល់ នោះគេចូលទៅក្នុងសាលាប្រជុំរបស់ពួកសាសន៍យូដា
11 រីឯពួកអ្នកស្រុកនោះ មានចិត្តល្អជាងពួកអ្នកនៅថែស្សាឡូនីច គេប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្ដីទាំងនោះត្រូវឬមិនត្រូវ
12 ដូច្នេះ មានពួកគេ និងពួកស្រីសាសន៍ក្រេក ជាអ្នកមុខអ្នកការជាច្រើនបានជឿ ក៏មានប្រុសៗក្រែលដែរ
13 តែកាលពួកសាសន៍យូដានៅថែស្សាឡូនីចបានដឹងថា ប៉ុលបានផ្សាយព្រះបន្ទូលក្នុងក្រុងបេរាដែរ នោះគេក៏មកញុះញង់បណ្តាជននៅទីនោះទៀត
14 ដូច្នេះ ពួកជំនុំឲ្យប៉ុលចេញទៅភ្លាម ធ្វើដូចជានឹងទៅឯសមុទ្រ តែស៊ីឡាស និងធីម៉ូថេ នៅទីនោះតទៅ