14 តែកាលប៉ុលរៀបនឹងបើកមាត់ដោះសាខ្លួន នោះលោកកាលីយ៉ូនិយាយទៅពួកសាសន៍យូដាថា នែ ពួកសាសន៍យូដាអើយ បើសិនណាជាមានការទុច្ចរិតណា ឬទោសកំណាចអ្វីដទៃ នោះតាមទំនងខ្ញុំត្រូវតែទទួលស្តាប់អ្នករាល់គ្នា
15 ប៉ុន្តែ បើសិនជាកើតក្តីពីដំណើរពាក្យសំដី ឬពីនាមឈ្មោះ ឬពីក្រឹត្យវិន័យរបស់អ្នករាល់គ្នាវិញ នោះស្រេចនឹងអ្នករាល់គ្នាចុះ ខ្ញុំមិនចូលចិត្តនឹងជំនុំជំរះចំពោះការយ៉ាងនោះទេ
16 លោកក៏បណ្តេញគេ ចេញពីសាលាជំនុំជំរះទៅ
17 នោះគេក៏ចាប់សូស្ថេន ជាមេសាលាប្រជុំ មកវាយផ្ចាលនៅមុខសាលាជំនុំ តែលោកកាលីយ៉ូមិនរវល់សោះ។
18 ឯប៉ុល គាត់នៅទីនោះជាយូរថ្ងៃទៀត រួចក្រោយដែលគាត់បានកោរសក់នៅក្រុងកេងគ្រាហើយ គឺដោយព្រោះគាត់បានបន់បំណន់ នោះក៏លាពួកជំនុំ ចុះសំពៅទៅឯស្រុកស៊ីរីវិញ មានទាំងព្រីស៊ីល និងអ័គីឡា ទៅជាមួយផង
19 កាលទៅដល់ក្រុងអេភេសូរហើយ នោះប៉ុលទុកគេនៅទីនោះ តែគាត់ចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា ហើយក៏ជជែកពន្យល់ដល់គេ
20 រួចគេសូមឲ្យគាត់នៅជាមួយនឹងគេជាយូរបន្តិចទៀត តែគាត់មិនព្រមទេ