25 គាត់បានសិក្សាខាងឯផ្លូវព្រះអម្ចាស់ ហើយដោយព្រោះគាត់មានចិត្តឧស្សាហ៍ បានជាគាត់អធិប្បាយ ហើយបង្រៀនយ៉ាងត្រឹមត្រូវ ពីអស់ទាំងសេចក្ដីខាងឯព្រះអម្ចាស់ ទោះបើស្គាល់តែបុណ្យជ្រមុជរបស់លោកយ៉ូហានក៏ដោយ
26 ហើយគាត់ចាប់តាំងអធិប្បាយក្នុងសាលាប្រជុំដោយក្លាហាន កាលអ័គីឡា និងព្រីស៊ីល បានឮ នោះក៏នាំទៅពន្យល់ពីផ្លូវព្រះ ឲ្យរឹតតែច្បាស់ទៅទៀត
27 រួចគាត់គិតនឹងទៅឯស្រុកអាខៃ នោះពួកជំនុំក៏ធ្វើសំបុត្រផ្ញើទៅ ទូន្មានពួកសិស្សឲ្យទទួលគាត់ លុះដល់ហើយ គាត់ក៏ជួយយ៉ាងសន្ធឹក ដល់ពួកអ្នកដែលជឿដោយព្រះគុណ
28 ព្រោះគាត់ជជែកផ្ចាញ់ពួកសាសន៍យូដា នៅកណ្តាលជំនុំ ដោយប៉ិនប្រសប់ ទាំងបង្ហាញតាមគម្ពីរថា ព្រះយេស៊ូវជាព្រះគ្រីស្ទមែន។