14 នោះយើងក៏ឈប់និយាយ ដោយថា សូមតាមព្រះហឫទ័យព្រះអម្ចាស់ចុះ ពីព្រោះគាត់មិនយល់ព្រមតាមយើងទេ។
15 លុះផុតថ្ងៃទាំងនោះមក កាលយើងបានរៀបអីវ៉ាន់ស្រេចហើយ នោះក៏ឡើងទៅឯក្រុងយេរូសាឡិម
16 ក៏មានសិស្សខ្លះពីសេសារាទៅជាមួយនឹងយើងដែរ បាននាំទាំងមនុស្សម្នាក់ ឈ្មោះម៉្នាសុន ជាសិស្សចាស់ ពីកោះគីប្រុស ដែលយើងរាល់គ្នាត្រូវស្នាក់នៅក្នុងផ្ទះគាត់ទៅផង។
17 គ្រាដល់ក្រុងយេរូសាឡិមហើយ នោះពួកជំនុំក៏ទទួលយើងដោយអំណរ
18 ថ្ងៃស្អែកឡើង ប៉ុលក៏ចូលទៅសួរយ៉ាកុបជាមួយនឹងយើង ក្នុងកាលដែលពួកចាស់ទុំទាំងអស់ប្រជុំគ្នានៅទីនោះ
19 កាលគាត់បានជំរាបសួរដល់គេរួចហើយ នោះគាត់ថ្លែងប្រាប់ ពីអស់ទាំងការនីមួយៗ ដែលព្រះទ្រង់បានធ្វើក្នុងពួកសាសន៍ដទៃ ដោយសារគាត់
20 គេឮដូច្នោះ ក៏សរសើរដំកើងដល់ព្រះ រួចនិយាយទៅប៉ុលថា បងអើយ បងដឹងថា មានសាសន៍យូដាប៉ុន្មានម៉ឺនបានជឿហើយ គេសុទ្ធតែមានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតកាន់តាមក្រឹត្យវិន័យទាំងអស់គ្នា