កិច្ចការ 22:2-8 KHOV

2 (កាល​គេ​ឮ​គាត់​និយាយ​ជា​ភាសា​ហេព្រើរ នោះ​គេ​រឹត​តែ​នៅ​ស្ងៀម​ទៅ​ទៀត) រួច​គាត់​និយាយ​ថា

3 ខ្ញុំ​ជា​សាសន៍​យូដា កើត​នៅ​ក្រុង​តើ‌សុស ក្នុង​ស្រុក​គីលីគា តែ​បាន​រៀន​នៅ​ទី​ក្រុង​នេះ ទៀប​ជើង​លោក​កាម៉ា‌លាល ដែល​លោក​បង្រៀន​ខ្ញុំ តាម​ន័យ​ត្រឹម​ត្រូវ ក្នុង​ក្រឹត្យ‌វិន័យ​របស់​ពួក​ឰយុកោ​យើង ហើយ​ខ្ញុំ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​ព្រះ ដូច​ជា​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ​ដែរ

4 ពី​ដើម ខ្ញុំ​ជា​អ្នក​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​មនុស្ស ដែល​កាន់​តាម​ផ្លូវ​នេះ ឲ្យ​ដល់​ស្លាប់​ក៏​មាន ព្រម​ទាំង​ចាប់​ចង​គេ​ទាំង​ប្រុស​ទាំង​ស្រី បញ្ជូន​ទៅ​ដាក់​គុក​ដែរ

5 ដូច​ជា​សំដេច​សង្ឃ និង​ពួក​ចាស់‌ទុំ​ទាំង​អស់ ជា​ទី​បន្ទាល់​ពី​ខ្ញុំ​ស្រាប់ ហើយ​ខ្ញុំ​បាន​ទទួល​យក​សំបុត្រ​ពី​លោក ទៅ​ឲ្យ​ពួក​សាសន៍​យើង​នៅ​ក្រុង​ដាម៉ាស រួច​ខ្ញុំ​ក៏​ចេញ​ទៅ ដើម្បី​នឹង​នាំ​យក​អស់​អ្នក​ក្នុង​ពួក​នេះ​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​នោះ ទាំង​ជាប់​ចំណង មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ឲ្យ​គេ​ជាប់​ទោស

6 លុះ​កាល​ខ្ញុំ​កំពុង​តែ​ដើរ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ នោះ​ស្រាប់​តែ​មាន​ពន្លឺ​យ៉ាង​ខ្លាំង​ពី​លើ​មេឃ បាន​ភ្លឺ​មក​នៅ​ជុំ‌វិញ​ខ្ញុំ

7 ខ្ញុំ​ក៏​ដួល​ដល់​ដី ហើយ​ឮ​សំឡេង​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ

8 ខ្ញុំ​បាន​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ណា​នុ៎ះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ជា​ព្រះ‌យេស៊ូវ ពី​ភូមិ​ណា‌សារ៉ែត ដែល​អ្នក​បៀត​បៀន