19 មេទ័ពក៏ចាប់ដៃវា នាំទៅដោយឡែក សួរថា ឯងមានរឿងអ្វីនឹងប្រាប់ដល់អញខ្លះ
20 វាជំរាបថា ពួកសាសន៍យូដាបានស្រុះចិត្តគ្នានឹងសូមលោក ឲ្យនាំប៉ុលចុះទៅឯពួកក្រុមជំនុំ នៅវេលាថ្ងៃស្អែក ធ្វើដូចជាចង់ពិចារណាសួរពីដំណើរគាត់ ឲ្យច្បាស់ឡើង
21 ដូច្នេះ សូមលោកកុំព្រមតាមគេឡើយ ដ្បិតមានពួកគេចំនួនជាង៤០នាក់ បានលបចាំគាត់តាមផ្លូវ គេបានស្បថថា មិនស៊ីមិនផឹកអ្វីឡើយ ទាល់តែបានសំឡាប់គាត់ចេញ ឥឡូវនេះ គេប្រុងប្រៀបជាស្រេចហើយ ចាំតែលោកអនុញ្ញាតឲ្យប៉ុណ្ណោះទេ
22 នោះមេទ័ពធំឲ្យអ្នកកំឡោះនោះទៅវិញ ទាំងហាមមិនឲ្យប្រាប់ដល់អ្នកណា ពីដំណើរដែលវាជំរាបលោកនោះឡើយ។
23 លោកក៏ហៅមេទ័ពរង២នាក់មកប្រាប់ថា ចូររៀបទាហានថ្មើរជើង២០០នាក់ ពលសេះ៧០ និងពលកាន់លំពែង២០០ ឲ្យទាន់ក្នុងវេលាម៉ោង៩យប់នេះ ដើម្បីនឹងទៅឯសេសារា
24 ហើយឲ្យមានជំនិះសំរាប់ប៉ុលជិះដែរ ដើម្បីនឹងនាំទៅឯលោកភេលីច ជាចៅហ្វាយខេត្ត ដោយសុខសាន្ត
25 លោកក៏ធ្វើសំបុត្រ១ច្បាប់ មានសេចក្ដីបែបដូច្នេះថា