2 តែអាន៉្នានាស ជាសំដេចសង្ឃ លោកបង្គាប់ដល់ពួកអ្នកដែលឈរជិត ឲ្យទះមាត់គាត់
3 នោះប៉ុលនិយាយទៅលោកថា ឱកំផែងលាបសអើយ ព្រះទ្រង់នឹងវាយលោកវិញ លោកអង្គុយជំនុំជំរះខ្ញុំតាមក្រឹត្យវិន័យ ចុះដូចម្តេចបានជាហ៊ានបង្គាប់ឲ្យគេវាយខ្ញុំ ខុសនឹងក្រឹត្យវិន័យដូច្នេះ
4 ឯពួកអ្នកដែលឈរជិតក៏ស្តីឲ្យគាត់ថា តើឯងហ៊ានដៀលដល់សំដេចសង្ឃនៃព្រះដែរឬ
5 ប៉ុលឆ្លើយថា បងប្អូនអើយ ខ្ញុំមិនបានដឹងថា លោកជាសំដេចសង្ឃទេ ដ្បិតមានសេចក្ដីចែងទុកមកថា «មិនត្រូវនិយាយអាក្រក់ ពីចៅហ្វាយរបស់សាសន៍ឯងឡើយ»
6 កាលប៉ុលបានដឹងថា ពួកគេ១ចំណែកជាពួកសាឌូស៊ី ហើយ១ចំណែកទៀតជាពួកផារិស៊ី នោះគាត់បន្លឺសំឡេងឡើងក្នុងពួកក្រុមជំនុំថា បងប្អូនរាល់គ្នាអើយ ខ្ញុំជាពួកផារិស៊ី ហើយជាកូននៃពួកផារិស៊ី ខ្ញុំជាប់ជំនុំជំរះ គឺដោយព្រោះតែសេចក្ដីសង្ឃឹមនេះថា មនុស្សស្លាប់នឹងរស់ឡើងវិញ
7 កាលគាត់និយាយដូច្នោះហើយ នោះពួកផារិស៊ី និងពួកសាឌូស៊ី គេកើតទាស់ទែងគ្នា បណ្តាជំនុំក៏បែកខ្ញែកដែរ
8 ដ្បិតពួកសាឌូស៊ីប្រកាន់ថា គ្មានសេចក្ដីរស់ឡើងវិញ ក៏គ្មានទេវតា ឬវិញ្ញាណណាផង តែពួកផារិស៊ីជឿថា មានវិញ