កិច្ចការ 23:3-9 KHOV

3 នោះ​ប៉ុល​និយាយ​ទៅ​លោក​ថា ឱ​កំផែង​លាប​សអើយ ព្រះ​ទ្រង់​នឹង​វាយ​លោក​វិញ លោក​អង្គុយ​ជំនុំ‌ជំរះ​ខ្ញុំ​តាម​ក្រឹត្យ‌វិន័យ ចុះ​ដូច​ម្តេច​បាន​ជា​ហ៊ាន​បង្គាប់​ឲ្យ​គេ​វាយ​ខ្ញុំ ខុស​នឹង​ក្រឹត្យ‌វិន័យ​ដូច្នេះ

4 ឯ​ពួក​អ្នក​ដែល​ឈរ​ជិត​ក៏​ស្តី​ឲ្យ​គាត់​ថា តើ​ឯង​ហ៊ាន​ដៀល​ដល់​សំដេច​សង្ឃ​នៃ​ព្រះ​ដែរ​ឬ

5 ប៉ុល​ឆ្លើយ​ថា បង​ប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​សំដេច​សង្ឃ​ទេ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មិន​ត្រូវ​និយាយ​អាក្រក់ ពី​ចៅ‌ហ្វាយ​របស់​សាសន៍​ឯង​ឡើយ»

6 កាល​ប៉ុល​បាន​ដឹង​ថា ពួក​គេ​១​ចំណែក​ជា​ពួក​សាឌូស៊ី ហើយ​១​ចំណែក​ទៀត​ជា​ពួក​ផារិ‌ស៊ី នោះ​គាត់​បន្លឺ​សំឡេង​ឡើង​ក្នុង​ពួក​ក្រុម‌ជំនុំ​ថា បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​ជា​ពួក​ផារិ‌ស៊ី ហើយ​ជា​កូន​នៃ​ពួក​ផារិ‌ស៊ី ខ្ញុំ​ជាប់​ជំនុំ‌ជំរះ គឺ​ដោយ​ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ

7 កាល​គាត់​និយាយ​ដូច្នោះ​ហើយ នោះ​ពួក​ផារិ‌ស៊ី និង​ពួក​សាឌូស៊ី គេ​កើត​ទាស់‌ទែង​គ្នា បណ្តា​ជំនុំ​ក៏​បែក‌ខ្ញែក​ដែរ

8 ដ្បិត​ពួក​សាឌូស៊ី​ប្រកាន់​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ ក៏​គ្មាន​ទេវតា ឬ​វិញ្ញាណ​ណា​ផង តែ​ពួក​ផារិ‌ស៊ី​ជឿ​ថា មាន​វិញ

9 នោះ​កើត​មាន​សូរ​ទ្រហឹង​អឺង‌អាប់​ជា​ខ្លាំង ហើយ​ពួក​អាចារ្យ​ខ្លះ​ខាង​ពួក​ផារិ‌ស៊ី ក៏​ឈរ​ឡើង​ជជែក​ថា យើង​មិន​ឃើញ​ជា​មនុស្ស​នេះ​មាន​ទោស​ខុស​អ្វី​សោះ តែ​បើ​មាន​វិញ្ញាណ ឬ​ទេវតា​បាន​និយាយ​នឹង​គាត់ នោះ​ធ្វើ​ដូច​ម្តេច​វិញ