30 កាលមានគេមកប្រាប់ខ្ញុំពីឧបាយកល ដែលពួកសាសន៍យូដាគិតធ្វើដល់វា នោះខ្ញុំក៏បញ្ជូនមកឯលោកភ្លាម ទាំងប្រាប់ពួកអ្នកដើមចោទ ឲ្យគេមកចោទប្រកាន់នៅចំពោះលោកចុះ សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខសាន្ត សេចក្ដីគួរពុំគួរ សូមទានអភ័យទោស។
31 ដូច្នេះ ពួកពលក៏នាំយកប៉ុលទាំងយប់ ទៅឯក្រុងអាន់ទីប៉ាទ្រីស តាមបង្គាប់
32 ស្អែកឡើង គេទុកពលសេះឲ្យទៅជាមួយនឹងគាត់ រួចគេត្រឡប់មកឯបន្ទាយវិញ
33 កាលចូលក្រុងសេសារា ហើយជូនសំបុត្រដល់លោកចៅហ្វាយ នោះក៏ប្រគល់ប៉ុលទៅលោកដែរ
34 កាលលោកបានមើលសំបុត្ររួចជាស្រេចហើយ នោះលោកសួរពីគាត់នៅខេត្តណា លុះជ្រាបថា នៅស្រុកគីលីគា
35 ក៏មានប្រសាសន៍ថា ចាំកាលណាពួកដើមចោទបានចុះមកដល់ នោះអញនឹងស្តាប់រឿងឯងសព្វគ្រប់ រួចលោកបង្គាប់ឲ្យឃុំគាត់ ទុកក្នុងសាលាជំនុំរបស់ស្តេចហេរ៉ូឌ។