14 ប៉ុន្តែ សូមជំរាបលោកម្ចាស់តាមត្រង់ថា ខ្ញុំប្របាទគោរពប្រតិបត្តិដល់ព្រះនៃពួកឰយុកោយើងខ្ញុំ តាមរបៀបដែលគេហៅថា ក្បត់សាសនា ដោយមានសេចក្ដីជំនឿជឿដល់អស់ទាំងសេចក្ដី ដែលចែងទុកមកក្នុងក្រឹត្យវិន័យ និងក្នុងគម្ពីរពួកហោរា
15 ហើយខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ ដែលគេក៏យល់ព្រមដែរ គឺថា ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់
16 ហេតុនោះបានជាខ្ញុំប្របាទខំប្រឹងឲ្យមានបញ្ញាចិត្តឥតសៅហ្មងនៅចំពោះព្រះ និងនៅចំពោះមនុស្សលោកជានិច្ចដែរ
17 លុះក្រោយដែលខ្ញុំប្របាទបានចោលស្រុកទៅជាយូរឆ្នាំ នោះក៏ត្រឡប់មកធ្វើទានវិញ ព្រមទាំងយកជំនូនមក ជូនដល់សាសន៍របស់ខ្ញុំប្របាទ
18 ហើយកំពុងដែលខ្ញុំប្របាទរវល់នឹងការនោះ គេក៏ឃើញខ្ញុំប្របាទបានញែកជាបរិសុទ្ធនៅក្នុងព្រះវិហារ មិនមែនមានមនុស្សទាំងហ្វូង ឬដោយវឹកវរទេ ប៉ុន្តែមានពួកសាសន៍យូដាខ្លះពីស្រុកអាស៊ីបានឃើញខ្ញុំប្របាទ
19 ដែលគួរឲ្យគេមកចោទប្រកាន់ខ្ញុំប្របាទនៅមុខលោកម្ចាស់វិញ បើសិនជាគេមានរឿងអ្វីទាស់នឹងខ្ញុំប្របាទ
20 ឬឲ្យអ្នកទាំងនេះធ្វើបន្ទាល់ចុះ បើគេឃើញខ្ញុំប្របាទមានសេចក្ដីទុច្ចរិតណា ក្នុងកាលដែលឈរនៅមុខក្រុមជំនុំនោះ