22 ឯលោកភេលីច ដែលដឹងជ្រៅជ្រះខាងសាសនាគេដែរ កាលបានស្តាប់សេចក្ដីចោទឆ្លើយរួចហើយ នោះលោកក៏ផ្អាករឿងនោះសិន ដោយថា កាលណាលោកលូស៊ា ជាមេទ័ពធំបានចុះមក នោះចាំខ្ញុំពិចារណារឿងអ្នករាល់គ្នាទៀត
23 រួចលោកបង្គាប់មេទ័ពរងឲ្យរក្សាប៉ុលដោយស្រួលបួល ឥតឃាត់ហាមពួកគាត់ណាមួយ មិនឲ្យមកបំរើគាត់នោះឡើយ។
24 លុះបួនដប់ថ្ងៃក្រោយមក លោកភេលីចមកដល់ ជាមួយនឹងទ្រូស៊ីល ជាភរិយា ដែលជាសាសន៍យូដា រួចលោកចាត់គេទៅនាំប៉ុលមក ក៏ស្តាប់គាត់អធិប្បាយពីសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ
25 កំពុងដែលគាត់សំដែងពន្យល់ពីសេចក្ដីសុចរិត សេចក្ដីដឹងខ្នាត និងសេចក្ដីជំនុំជំរះដែលត្រូវមក នោះលោកភេលីចកើតមានចិត្តភិតភ័យ ក៏ឆ្លើយថា ឥឡូវនេះ ឲ្យទៅសិនចុះ កាលណាមានឱកាសស្រួល នោះអញនឹងហៅឯងមកទៀត
26 លោកក៏សង្ឃឹមថា ប៉ុលនឹងយកប្រាក់មកសូកលោក ឲ្យលែងចេញដែរ ហេតុនោះបានជាលោកឲ្យគេនាំគាត់មកពិគ្រោះកាន់តែញឹកញយឡើង
27 ប៉ុន្តែ លុះកន្លងមកបាន២ឆ្នាំហើយ នោះមានលោកព័រគាស-ភេស្ទុស មកឈរជំនួសលោកភេលីច ហើយដោយព្រោះលោកភេលីច ចង់បានបំណាច់ ចំពោះសាសន៍យូដាផង បានជាលោកទុកឲ្យប៉ុលជាប់គុកនៅ។