18 តែកាលពួកដើមចោទបានឈរឡើង គេមិនបានចោទប្រកាន់វាអំពីរឿងអ្វី ឲ្យដូចដែលទូលបង្គំបានស្មាននោះទេ
19 គេគ្រាន់តែប្រកាន់ពីរបៀបសាសនាគេ ហើយពីដំណើរម្នាក់ឈ្មោះយេស៊ូវ ដែលស្លាប់ទៅហើយ តែប៉ុលប្រកាន់ថានៅរស់ទេប៉ុណ្ណោះ
20 ហើយដែលទូលបង្គំទ័លគំនិតនឹងពិចារណាពីសេចក្ដីនោះ ក៏សួរវា បើវាសុខចិត្តនឹងទៅឯក្រុងយេរូសាឡិម ឲ្យបានជំនុំជំរះពីរឿងនោះឬទេ
21 តែវាបានសូមរើក្តីដល់មហារាជអូគូស្ទ ឲ្យបានជ្រាបវិញ បានជាទូលបង្គំបង្គាប់ឲ្យឃុំទុកសិន ទំរាំតែទូលបង្គំមានឱកាសនឹងបញ្ជូនទៅឯសេសារ
22 ព្រះរាជាអ័គ្រីប៉ាមានព្រះបន្ទូលទៅលោកភេស្ទុសថា ខ្ញុំក៏ចង់ស្តាប់អ្នកនោះដែរ លោកទូលឆ្លើយថា ស្អែកនោះទ្រង់នឹងបានស្តាប់វាហើយ។
23 ដូច្នេះ លុះថ្ងៃស្អែកឡើង នោះព្រះរាជាអ័គ្រីប៉ា និងព្រះនាងបេរេនីស ក៏យាងមក ដោយដំណើរដ៏រុងរឿង ចូលក្នុងសាលាក្តី មានទាំងមេទ័ពធំ និងពួកអ្នកធំក្នុងទីក្រុងផង រួចកាលលោកភេស្ទុសបានបង្គាប់ហើយ នោះគេនាំប៉ុលចូលមក
24 លោកភេស្ទុសក៏ទូលថា ឱព្រះករុណាអ័គ្រីប៉ា និងអស់លោកដែលទៅទីនេះ ជាមួយនឹងយើងខ្ញុំអើយ សូមទតមើលមនុស្សនេះ ដែលបណ្តាជនសាសន៍យូដាទាំងប៉ុន្មាន បានប្តឹងដល់ទូលបង្គំ កាលនៅឯក្រុងយេរូសាឡិម ហើយនឹងនៅទីនេះដែរ ដោយសំរែកថា មិនគួរឲ្យវានៅរស់ទៀតទេ