កិច្ចការ 25:24-27 KHOV

24 លោក​ភេស្ទុស​ក៏​ទូល​ថា ឱ​ព្រះ‌ករុណា​អ័គ្រីប៉ា និង​អស់​លោក​ដែល​ទៅ​ទី​នេះ ជា​មួយ​នឹង​យើង​ខ្ញុំ​អើយ សូម​ទត​មើល​មនុស្ស​នេះ ដែល​បណ្តា‌ជន​សាសន៍​យូដា​ទាំង​ប៉ុន្មាន បាន​ប្តឹង​ដល់​ទូល‌បង្គំ កាល​នៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​នៅ​ទី​នេះ​ដែរ ដោយ​សំរែក​ថា មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ

25 តែ​ទូល‌បង្គំ​មិន​ឃើញ​ថា មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់​សោះ ហើយ​ដែល​ខ្លួន​វា​បាន​សូម​រើ​ក្តី​ដល់​មហា‌រាជ​អូគូស្ទ​វិញ នោះ​បាន​ជា​ទូល‌បង្គំ​សំរេច​ថា នឹង​បញ្ជូន​វា​ឲ្យ​ទៅ​ចុះ

26 តែ​ទូល‌បង្គំ​គ្មាន​រឿង​អ្វី​ជា​ប្រាកដ នឹង​សរសេរ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ពី​ដំណើរ​វា​ទេ ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​នាំ​វា​មក​នៅ​ទី​ចំពោះ​មុខ​នៃ​អស់​លោក​ទាំង‌ឡាយ មាន​ព្រះ‌រាជា​ជា​ដើម ឱ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ ដើម្បី​កាល​ណា​បាន​ពិចារណា​សួរ​វា​រួច​ហើយ នោះ​ទូល‌បង្គំ​នឹង​បាន​រឿង​អ្វី​ខ្លះ ឲ្យ​ដាក់​ចុះ​ក្នុង​សំបុត្រ

27 ដ្បិត​បើ​តាម​ទូល‌បង្គំ មើល​ទៅ​ដូច​ជា​គ្មាន​ទំនង​នឹង​បញ្ជូន​អ្នក​ទោស​ទៅ ឥត​មាន​បង្ហាញ​ទោស​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ដល់​វា​នោះ​ទេ។