5 គាត់ក៏ស្តាប់តាម ដោយសង្ឃឹមថានឹងបានអ្វីខ្លះ
6 តែពេត្រុសនិយាយថា ឯប្រាក់ ហើយនឹងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ
7 រួចក៏ចាប់ដៃស្តាំលើកគាត់ឡើង ស្រាប់តែប្រអប់ជើង និងភ្នែកគោររបស់គាត់ មានកំឡាំងឡើងភ្លាម
8 គាត់ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរព្រះផង
9 បណ្តាជនទាំងអស់គ្នាក៏ឃើញគាត់ដើរ ទាំងសរសើរព្រះដូច្នោះ
10 ហើយគេស្គាល់គាត់ ថាជាអ្នកដែលតែងតែអង្គុយសូមទានគេ នៅត្រង់មាត់ទ្វារលំអររបស់ព្រះវិហារ នោះគេក៏មានពេញជាសេចក្ដីអស្ចារ្យ ហើយមមិងមមាំងពីការដែលកើតមកនោះ។
11 ដូច្នេះ កំពុងដែលគាត់ចាប់តោងឃាត់ពេត្រុស និងយ៉ូហាន នោះបណ្តាជនទាំងអស់ក៏រត់មូលមកឯគេ នៅត្រង់បាំងសាចដែលហៅថា បាំងសាចសាឡូម៉ូន ហើយគេមានសេចក្ដីអស្ចារ្យក្នុងចិត្តណាស់។